ប្រជាពលរដ្ឋ និងក្រុមការងារចុះជួយឃុំត្រពាំងជងរួមគ្នាធ្វើបុណ្យកត្តញ្ញុ ជូនចាស់ព្រឹទ្ធាចារ្យប្រមាណ ១០០០នាក់

2024/04/01 05:12:39 pm        162

ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋ និងក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋាន​ឃុំត្រពាំងជង ស្រុកបាកាន បានរៀបចំធ្វើពិធីបុណ្យកត្តញ្ញុរួមគ្នា ជូនដល់លោកយាយលោកតា ចាស់​ព្រឹទ្ធាចារ្យ មានអាយុចាប់ពី៧០ឆ្នាំឡើងប្រមាណជិត១០០០នាក់ ។ ពិធីបុណ្យនេះត្រូវបានរៀបចំធ្វើនៅក្នុងបរិវេណ វត្តបាកាន ស្ថិតក្នុងឃុំត្រពាំងជង ស្រុកបាកាន ក្រោមអធិបតីភាព ឯកឧត្តម ទី នរិន្ទ ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកបាកាន និង​ដោយ​មាន​ការ​ចូលរួមពីកូនចៅសាច់ញាត្តិអមដំណើរលោកយាយលោកតាចាស់ព្រឹទ្ធាចារ្យ និង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ អាជ្ញាធរភូមិ-ឃុំ សរុបអ្នកចូលរួមទាំងអស់ប្រមាណជិត២០០០នាក់ ។

ឯកឧត្ដម អ៊ឹង ឌីប៉ូឡា ប្រធានក្រុមការងារចុះជួយឃុំត្រពាំងជង បានឲ្យដឹងថា លោក​យាយ​លោកតា ចាស់ព្រឹទ្ធាចារ្យ​មានអាយុចាប់ពី៧០ឆ្នាំឡើង ដែលបានអញ្ជើញចូលរួម​ក្នុង​ពិធី​បុណ្យ​នេះ​សរុប​ចំនួន៩៦៧នាក់ មកពីតាមបណ្តាភូមិទាំង២០ក្នុងឃុំត្រពាំងជង ក្នុងនោះមាន​លោក​តា​ចំនួ​ន​៣៥៧នាក់ និង លោកយាយមានចំនួន៦១០នាក់ ។ ពិធីបុណ្យនេះត្រូវបានប្រារព្ធឡើងស្របតាមបែបបទព្រះពុទ្ធសាសនា និងប្រពៃណីខ្មែរ ដោយ​មាន​ការ​និមន្តព្រះសង្ឃធ្វើកិច្ចកត្តញ្ញូរ កត្តវេទី វាងកូនចៅ និងលោកយាយលោកតាចាស់ព្រឹទ្ធាចារ្យ ហើយ​ព្រះសង្ឃធ្វើពិធីប្រោះព្រំ។ ក្នុងនោះដែរក្រុមការងារចុះជួយមូលដ្ឋានឃុំត្រពាំងជង ក៏​បាន​រៀប​ចំ​ជាថវិកា និងសម្ភារៈរួមមាន ខោអាវសម្រាប់មនុស្សចាស់ ស្បែកជើង នំបង្អែម ទឹកក្រូច ទឹក​សុទ្ធ ព្រមទាំងបានផ្តិតរូបថតដាក់ស៊ុម ដើម្បីឲ្យកូនចៅ ជូន​ដល់​លោក​យាយ​លោក​តាចាស់​ព្រឹទ្ធាចារ្យ​ទាំង៩៦៧នាក់ផងដែរ ។

ក្នុងឱកាសនោះ ឯកឧត្តម ទី នរិន្ទ មានប្រសាសន៍លើកឡើងថា ការរៀបចំ​ពិធី​បុណ្យ​បុណ្យ​កត្តញ្ញុ​រួមគ្នា ជូនដល់លោកយាយលោកតា ចាស់ព្រឹទ្ធាចារ្យ ដែលមានអាយុចាប់ពី៧០ឆ្នាំ​ឡើង​ក្នុង​ពេល​នេះ​គឺ ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តម កែវ រតនៈ ប្រធាន​ក្រុម​ការងារ​ចុះ​ជួយ​មូលដ្ឋាន​ខេត្ត​ពោធិ៍សាត់។ ក្នុងគោលបំណង គឺដើម្បីជាការដឹងគុណចំពោះចាស់ព្រឹទ្ធាចារ្យ ដែលជាធនធាន​មនុស្ស​ដ៏​មានតម្លៃ ដោយបានផ្តល់ដំបូន្មានមានល្អៗ និងសំបូរទៅដោយ​បទ​ពិសោធន៍​ព្រម​ទាំង​ស្នាដៃ​រាប់​មិនអស់ក្នុងសង្គម ដល់កូនចៅគ្រប់ជំនាន់ ជាពិសេសកម្មវិធីបុណ្យនេះ ជាសារ​ក្រើន​រំលឹក​ដល់​កូនចៅ និងយុវជនជំនាន់ក្រោយឲ្យយល់ច្បាស់ពីគុណមាតាបិតា កុំឲ្យភ្លើតភ្លើន​រមិល​គុណ​មាតាបិតា​ដែល​ជាព្រះរស់ ហើយជាការចូល​រួម​ថែ​រក្សា​ការពារ​នូវ​តម្លៃ​ប្រពៃណី​វប្បធម៌​ខ្មែរ​ពី​បុរាណ​ដល់​កូនចៅជំនាន់ក្រោយៗ ជាពិសេសគឺកំឡុងពេលរដូវចូលឆ្នាំខ្មែរ ។ ឯកឧត្តម ទី នរិន្ទ បាន​បន្តថាប្រសិនបើបងប្អូនប្រជាពលរដ្ឋក្នុងឃុំត្រពាំងជង មានការ​គ្រាំទ្រ​ក្រុម​ការងារ​នឹង​រៀប​ចំ​ពិធី​បុណ្យ​នេះនៅឆ្នាំក្រោយៗទៀត។ បច្ចុប្បន្នក្រុមការងារតាមឃុំទាំង៩ក្នុងស្រុកបាកាន កំពុង​រៀប​ចំ​ធ្វើ​ពិធី​បុណ្យនេះ ជាបន្តបន្ទាប់ឲ្យបានមុនពេលបុណ្យចូលឆ្នាំខ្មែរចូលមកដល់៕ អត្ថបទ និង រូបភាព ៖ ភិរុណ ពៅ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm