សម្តេចតេជោ ហ៊ុន សែន ប្រកាសអរគុណគ្រប់យ៉ាងដល់សមាជិករដ្ឋសភាទាំងអស់ ដែលបានគាំទ្រសម្តេច ក្នុងរយៈពេល៤៥ឆ្នាំកន្លងមក

2024/04/01 06:04:00 pm        210

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា បាន​ប្រកាស​ថ្លែង​អំណរ​គុណ​គ្រប់​យ៉ាងដល់សមាជិក-សមាជិកា នៃរដ្ឋសភាទាំងអស់ ដែល​បាន​គាំទ្រ​ដល់​សម្តេច​ក្នុង​រយៈពេល ៤៥ឆ្នាំកន្លងមកនេះ នៅក្នុងរដ្ឋសភា ពោលគឺចាប់​តាំង​ពី​ឆ្នាំ១៩៨១​ដល់​ឆ្នាំ​២០២៤។

ថ្លែងនៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ដែលជាថ្ងៃចុងក្រោយនៃការបំពេញភារ កិច្ច​នៅ​ក្នុងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថាសម្តេចបានអង្គុយធ្វើការនៅក្នុងរដ្ឋសភាជិតកន្លះសតវត្សន៍ ដោយ​ដំណាក់​កាល​ទី១ គឺឆ្នាំ១៩៨១ដល់ឆ្នាំ១៩៩៣ និងដំណាក់កាលទី២គឺចាប់ពីឆ្នាំ១៩៩៣ដល់ឆ្នាំ ២០២៤នេះ ខណៈរយៈពេលកន្លងមកនេះគឺសម្តេចបានទទួលការគាំទ្រគ្រប់យ៉ាងពីសមាជិក-សមាជិកា​រដ្ឋសភា ទាំងអស់មិនថាកាលៈទេសៈណានោះឡើយ។

សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមទៀត ក្នុងរយៈពេល៤៥ឆ្នាំនៃការ អង្គុយ​ធ្វើការនៅក្នុងរដ្ឋសភាដោយក្នុងនោះមានតួនាទីជានាយករដ្ឋមន្រ្តីចំនួន៣៨ឆ្នាំ បើទោះ​បីជា​ក្នុង​រយៈពេលកាលមកនេះបានជួបដំណើរការរអាក់រអួលនៅក្នុងរដ្ឋសភាក៏ដោយ ក៏នាំ​គ្នា​ស្វះ​ស្វែង​រក​ដំណោះ​ស្រាយបាន។ ជាក់ស្តែងដូច​ការជាប់​គាំង​ដោយ​បង្កើត​រាជ​រដ្ឋាភិបាល​មិន​បាន​ទាន់​ពេល​វេលា ​ដូចនៅចុងឆ្នាំ១៩៩៨ ដោយពេលនោះបានបង្កើតរាជរដ្ឋាភិបាលយឺតពេល ដោយសារ​តែ​មាន​ការ​ជាប់​គាំង​ប្រព័ន្ធ​២ភាគ៣ និងឆ្នាំ២០០៣និង២០០៤ ដោយបានគាំងជិតមួយឆ្នាំ ប៉ុន្តែ​ទោះ​បី​ជា​យ៉ាងណាក៏ដោយបានរក ដំណោះ​ស្រាយ​មួយ​បាន​រក​ឃើញ​ដោយ​បញ្ចប់​ភាព​ជាប់​គាំង​តាមរយៈ​ការ​ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ពី២ភាគ៣មក៥០បូក១។ កត្តា​ទាំង​នេះ​ហើយ​ដែល​សម្តេច​ពិត​ជា​អរគុណយ៉ាងខ្លាំងចំពោះសមាជិកទំាង អស់នៃព្រះរាជាណាចក្រកម្ពុជានោះ។

មុននឹងចូលរួមកិច្ចប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ សម្តេចតេជោ ហ៊ុន សែន ក៏បានសរសេរ សំណេរ​មួយ​មុននឹងលាលែងពីរដ្ឋសភាទៅកាន់តំណែងជាប្រធានព្រឹទ្ធសភាផងដែរ ដោយ​ក្នុង​សំណេរនោះសម្តេចតេជោ បានលើកឡើងថា «លាហើយរដ្ឋសភា ដែល​ខ្ញុំ​អង្គុយ​និង​ធ្វើការ​ជាង​ពាក់​កណ្តាល​ជីវិត ដំណាក់កាលទី១ខែមិថុនា ១៩៨១ ដល់ខែឧសភា ឆ្នាំ១៩៩៣ ហើយ​និង​ចាប់​ពី​ថ្ងៃ​១៤មិថុនា ឆ្នាំ១៩៩៣ ដល់ថ្ងៃទី២មេសា ឆ្នាំ២០២៤»៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm