លោកប្រធានាធិបតីហ្វីលីពីន ហ្វឺឌីណានម៉ាកូស ជូនៀរ(Ferdinand Marcos Jr) បានបញ្ជាឲ្យរដ្ឋាភិបាលពង្រឹងការសម្របសម្រួលលើសន្តិសុខដែនសមុទ្រដើម្បីទប់ទល់ការប្រឈមកាន់តែធ្ងន់ធ្ងរចំពោះ អធិបតេយ្យភាពដែនដី និងសន្តិភាព ខណៈជម្លោះជាមួយប្រទេសចិនរីកកាន់តែធំ។

បទបញ្ជាដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃចន្ទ និងបានចេញផ្សាយជាសាធារណៈកាលពីថ្ងៃអាទិត្យ ពុំបាននិយាយឈ្មោះប្រទេសចិន ទេ ក្រោយការប្រឈមដែនសមុទ្រទ្វេភាគីជាបន្តបន្ទាប់ និងការចោទដាក់គ្នាទៅវិញទៅមក ជុំវិញតំបន់មានជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង ។

ក្រសួងកិច្ចការបរទេសចិន ពុំបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយរបស់សារព័ត៌មាន Reuters កាលពីថ្ងៃអាទិត្យទេ។
ទីក្រុងប៉េកាំង បានអះអាងសិទ្ធិគ្រប់គ្រងស្ទើរទាំងស្រុងនៅសមុទ្រចិនខាងត្បូង ជាផ្លូវទឹកមួយសម្រាប់ផ្លូវពាណិជ្ជកម្មជាង៣ពាន់លានដុល្លារក្នុងមួយឆ្នាំ ។

ប្រទេសចិន អះអាងសិទ្ធិគ្រប់គ្រងត្រួតស៊ីគ្នា ជាមួយ ហ្វីលីពីន វៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងប្រ៊ុយណេ ។
ភាពតានតឹងចុងក្រោយបានកើតឡើងកាលពីចុងសប្ដាហ៍មុននៅពេលកងទ័ពចិន ប្រើកាណុងបាញ់ទឹក ដើម្បីបង្អាក់បេសកកម្មផ្គត់ផ្គង់ឡើងវិញរបស់ហ្វីលីពីន ទៅកាន់តំបន់ជម្លោះ Second Thomas Shoal សម្រាប់កងទ័ពរបស់ខ្លួន កំពុងយាមកាមនៅនាវាសល់ពីសម័យសង្រ្គាម ដែលតាំងមូលដ្ឋាននៅលើថ្មប៉ប្រះទឹករយៈពេល២៥ឆ្នាំមកហើយ៕