បីខែមកនេះ រដ្ឋសភាបំពេញតួនាទីយ៉ាងសកម្មលើមុខងារ នីតិកម្ម តាមដានការអនុវត្តច្បាប់ និងភាពជាតំណាងពលរដ្ឋ

2024/04/01 07:10:47 pm        130

នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើក​សម័យ​ប្រជុំ​រដ្ឋសភា​លើកទី២ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។

សម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ នាថ្ងៃនេះ មានរបៀបវារៈចំនួន២ ក្នុងនោះ​របៀប​វារៈ​ទី​១ គឺព្រះរាជសារព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណា​ចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧។ ទី២ របាយការណ៍​សង្ខេ​ប​ស្តីពី សកម្មភាពការងាររបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី១ និងលើកទី២ នីតិកាលទី៧។

រដ្ឋសភា​បើកសម័យប្រជុំជាវិសាមញ្ញពីរដងក្នុងមួយឆ្នាំ ហើយសម័យ​ប្រជុំនីមួយៗ​មាន​ថិរវេលា​យ៉ាង​តិច​បីខែហើយ នៅក្នុងចន្លោះសម័យប្រជុំរដ្ឋសភានីមួយៗ ក៏មានរយៈពេលបីខែដែរ។

យោង​​តាម​របាយការណ៍​សង្ខេបស្តីពី​សកម្មភាព​ការងារ​របស់​រដ្ឋសភា​ចន្លោះ​សម័​យប្រ​ជុំរដ្ឋស​ភា​លើក​ទី១ និងលើកទី២ នីតិកាលទី៧ បានឱ្យដឹងថា នៅចន្លោះសម័យប្រជុំរដ្ឋសភាលើកទី១ និង​លើកទី២​ក្នុងរយៈពេលបីខែមកនេះ រដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានបំពេញតួនាទីរបស់ខ្លួនយ៉ាងសកម្ម លើមុខងារទំាងបី មានមុខងារនីតិកម្ម មុខ​ងារ​តាម​ដាន​ការ​អនុវត្តច្បាប់ និងមុខងារភាពជាតំណាងប្រជាពលរដ្ឋ។ ក្រៅពីនោះ​រដ្ឋសភា​បាន​បំពេញ​ការងារ​ជា​ច្រើន​ទៀត ដូចជាវិស័យការទូតសភា ការងារសង្គម សាសនា និងមនុស្សធម៌ ផងដែរ។

និយាយ​ពី​ការងារនីតិកម្ម ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី១ និងលើកទី២នេះ រដ្ឋសភា​បាន​បើក​សម័យ​ប្រជុំ​ជា​វិសាមញ្ញចំនួនពីរលើក ដែលសម្រេច បានលទ្ធផលធំៗដូចជា បានបោះឆ្នោតផ្តល់​សេចក្តី​ទុក​ចិត្តលើការតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលចំនួន ៣រូប រួមមាន ឯកឧត្តម ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្តម ស្រ៊ី ថាមរុង្គ ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងឯកឧត្តម ប៉ែន វិបុល ជា​ទេសរដ្ឋ​មន្ត្រី​ទទួល​បន្ទុក​បេសកកម្មពិសេស។

បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ចំនួន ២រូប គឺៈ ឯកឧត្តម សុខ ឥសាន និង​ឯកឧត្តម ហេង ហាលីម ជាសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៥ និងបានពិនិត្យសិក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម​លើ​ពិធី​សារ​សម្រាប់​ធ្វើ​វិសោធនកម្ម​កិច្ច​ព្រម​ព្រៀង​ម៉ារ៉ា​កេស ស្តីពីការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ច​ព្រម​ព្រៀង​ស្តីពី​ការ​ឧបត្ថម្ភធនជលផល និងសេចក្តីព្រាងច្បាប់ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹក ផងដែរ៕ អត្ថបទ៖វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm