ណាហ្គា​វើ​ល​ដ៏​យកឈ្នះ​អង្គ​រថា​យ​ហ្គឺ​រ​លើ​ទឹកដី​ខេត្ត​សៀមរាប​លើកដំបូង​

2021/07/21 04:55:28 pm        138

​បាល់ទាត់៖ ទីបំផុត​ក្រុម​ណាហ្គា​វើ​ល​ដ៏ បាន​បំបែក​កំណត់ត្រា​មិន​ស្គាល់​ឈ្នះ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ នៅ​លើក​ទឹកដី​ខេត្តសៀមរាប​បាន​ហើយបន្ទាប់ពី​យកឈ្នះ ២-១ ក្នុងជំនួប​បង្គ្រប់​សប្ដាហ៍​ទី​៩ នៃ​លី​គ​កំពូល​កម្ពុជាឆ្នាំ​២០២១ នៅ​កីឡដ្ឋាន SRU កាលពី​ល្ងាច​ថ្ងៃទី​២០ ខែកក្កដា​ម្សិលមិញ។

​ជំនួប​ដ៏​តានតឹង​រវាង​ក្រុម​ខ្លាំង​ទាំងពីរ វគ្គ​ទី​១ មិនមាន​គ្រាប់​បាល់​កើតឡើង​នោះទេ ប៉ុន្ដែ​ចូល​វគ្គ​ទី​២ ការប្រកួត​កាន់តែ​ក្ដៅគគុក និង​មានការ​ប៉ះទង្គិច​គ្នា​យ៉ាង​ក្រាសក្រែល រហូត​ត្រូវបាន​អាជ្ញាកណ្ដាល​លោក ឃិន ឧ​សីហា ចាយ​កាត​លឿង​អស់​ចំនួន ៧ និង​កាត​ក្រហម​ចំនួន ២ទៀតផង ។​ ​គ្រាប់​បាល់​ដំបូងក្នុងការ​ប្រកួត​នេះផ្ដើមចេញពី​ការទា​ត់បាល់​ពិន័យ ១១​ម៉ែត្រ​របស់​ខ្សែប្រយុទ្ធ​ណាហ្គា​វើ​ល​ដ៏ Marcio នៅ​នាទី​៧៣ ខណៈ ៦​នាទី​បន្ទាប់អង្គ​រថា​យ​ហ្គឺ​របាន​បាត់បង់​ខ្សែការពារ​ម្នាក់គឺ​កីឡាករ ស្រាំង ទិ​ត្យ​ឈី ក្រោយ​ត្រូវបាន​អាជ្ញាកណ្ដាល​ពិន័យ​កាត​ក្រហម នៅ​នាទី​៧៩។​ ​ប៉ុន្ដែ​ទោះ​សល់​គ្នា​ត្រឹម ១០​នាក់​លើ​ទីលាន ក៏​ក្រុម​ម្ចាស់ផ្ទះបាន​ព្យាយាម​វាយ​បករហូត​រកបាន​គ្រាប់​តាម​ស្មើ ១-១ នៅ​នាទី​៨៤ ក្រោយ​ការទា​ត់បា​ល់ពី​ចម្ងាយ​យ៉ាង​ល្អ​របស់​កីឡាករ ថន សីហា។ ប៉ុន្ដែ​គួរ​ឲ្យ​ស្ដាយក្រោយ​រកបាន​គ្រាប់​តាម​ស្មើ អង្គ​រថា​យ​ហ្គឺ​របាន​បាត់​បង់​ខ្សែការពារ​ម្នាក់ទៀតគឺ​កីឡាករ ឈ​ង់ ប៊ុន​ណាត ដែល​ត្រូវបាន​អាជ្ញាកណ្ដាល​ពិន័យ​កាត​លឿង​លើក​ទី​២ ស្មើនឹង​កាត​ក្រហមនៅ​នាទី​៨៧។​

​យ៉ាងណាមិញ​នៅសល់​ពេលវេលា ៣​នាទីចុងក្រោយបូក​នាទី​បន្ថែម ៦​នាទី​នេះ គេ​ឃើញ​ក្រុម​ទាំងពីរនៅតែ​ព្យាយាម​បង្កើត​ឱកាស​រៀងៗ​ខ្លួន ពិសេស​អង្គ​រថា​យ​ហ្គឺ​រទោះ​សល់​គ្នា​ត្រឹម ៩នាក់​ក្ដី។ ប៉ុន្ដែ​មុន​អាជ្ញាកណ្ដាល​ផ្លុំ​កញ្ចែ​បញ្ចប់​ការប្រកួតកីឡាករ នុប តុលា បាន​ស៊ុត​បាល់​ពី​ដំបូលទូក ១​គ្រាប់​ទៀត ដែល​ជួយ​ឲ្យ​ក្រុម​ណាហ្គា​វើ​ល​ដ៏យកឈ្នះ​ក្រុម​កំពូល​តារាង​អង្គ​រថា​យ​ហ្គឺ​រ ដោយ​លទ្ធផល ២-១ តែម្ដង។​ ​នេះ​គឺជា​លើកដំបូង​ហើយដែល​ក្រុម​លោក មាស ចាន់ណា បាន​យកឈ្នះ​អង្គ​រថា​យ​ហ្គឺ​រនៅលើ​ទឹកដី​ខេត្តសៀមរាប បន្ទាប់ពី​ពួកគេបាន​ប្ដូរ​មូលដ្ឋាន​ពី​ទី​ក្រុម​ភ្នំពេញទៅ​ក្រុង​សៀមរាបកាលពី​ឆ្នាំ​២០១៧ ពោល​បើ​គិត​លទ្ធផល​ជួបគ្នា ៤​លើកចុងក្រោយ​នៅ​ខេត្តសៀមរាប ណាហ្គា​វើ​ល​ដ៏ធ្លាប់​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​រហស្សនាម​ខ្លា​ទឹកក្រូច​នេះ​ចំនួន ៣​ដង និង​ស្មើ​ម្ដង​ប៉ុណ្ណោះ។ ​តាមរយៈ​លទ្ធផល​នេះដែរ បានធ្វើ​ឲ្យ​ក្រុម​ណាហ្គា​វើ​ល​ដ៏រំកិល​មកឈរ​លេខ​រៀង​ទី​៣ និង​មាន ១៧​ពិន្ទុជាមួយ​លទ្ធផល ៨​ប្រកួត​ឈ្នះ ៥ ស្មើ ២ និង​ចាញ់ ១ ខណៈ​ក្រុម​អង្គ​រថា​យ​ហ្គឺ​របន្ដ​ឈរ​កំពូល​តារាង និង​មាន ១៩​ពិន្ទុ តែ​ពួកគេ​ប្រកួត​បាន ៩​លើក ឈ្នះ ៦ ស្មើ ១ និង​ចាញ់ ២៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm