បន្ទាប់ពីការបាក់ស្ពាន អភិបាលរដ្ឋ Maryland ជំរុញឱ្យសភាអនុម័តមូលនិធិសម្រាប់ការសាងសង់ឡើងវិញ

2024/04/01 08:11:53 pm        261

ដោយកិច្ចខិតខំប្រឹងប្រែងកំពុងធ្វើបន្តដើម្បីសម្អាតបំណែកដែករាប់ពាន់តោនពីស្ពានដែលបានបាក់រលំនៅកំពង់ផែ Baltimore អភិបាលរដ្ឋ Maryland សហរដ្ឋអាមេរិក លោក Wes Moore កាលពីថ្ងៃអាទិត្យ បានជំរុញឱ្យសមាជិកគណបក្សសាធារណរដ្ឋធ្វើការជាមួយគណបក្សប្រជាធិបតេយ្យ ដើម្បីអនុម័តការផ្តល់មូលនិធិសហព័ន្ធ ដែលត្រូវការសម្រាប់ការសាងសង់ស្ពានឡើងវិញ និងដើម្បីទទួលបានសេដ្ឋកិច្ចកំពង់ផែត្រឡប់មករកភាពប្រក្រតីវិញ។

ស្ពាន Francis Scott Key នៅទីក្រុង Baltimore រដ្ឋ Maryland សហរដ្ឋអាមេរិក បានបាក់កាលពីថ្ងៃអង្គារសប្តាហ៍កន្លងទៅនេះ បណ្តាលឲ្យកម្មករ៦នាក់ស្លាប់ នៅពេលដែលនាវាដឹកកុងតឺន័រមួយគ្រឿង បានដាច់ថាមពលអគ្គិសនី ហើយបានបុកសសរធំៗរបស់ស្ពាន។ បំណែកស្ពានភាគច្រើន បានធ្លាក់ចូលទៅក្នុងទឹកទន្លេ Patapsco ដោយធ្វើឲ្យរាំងស្ទះកំពង់ផែដឹកជញ្ជូននៅទីក្រុង Baltimore ។

រដ្ឋបាល របស់លោក Biden បានបញ្ចេញជំនួយសង្គ្រោះបន្ទាន់ដំបូងចំនួន ៦០លានដុល្លារ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដើម្បីជួយសម្អាតបំណែកស្ពាន និងបើកកំពង់ផែឡើងវិញ ដែលជាច្រកដឹកជញ្ជូនធំបំផុតនៅសហរដ្ឋអាមេរិកសម្រាប់ការនាំចូល និងនាំចេញរថយន្ត ផលិតផលកសិកម្ម និងសម្ភារៈសំណង់។ កំពង់ផែនេះ ត្រូវបានបិទចាប់តាំងពីថ្ងៃអង្គារសប្តាហ៍មុន ដោយបន្សល់ទុកនូវការងារមិនប្រាកថប្រជាសម្រាប់មនុស្សប្រហែល ១៥.០០០នាក់ ដែលពឹងផ្អែកលើប្រតិបត្តិការប្រចាំថ្ងៃរបស់កំពង់ផែ។ មន្រ្តីសហព័ន្ធ បានប្រាប់សមាជិកសភារដ្ឋ Maryland នូវការចំណាយចុងក្រោយនៃការសាងសង់ស្ពានឡើងវិញ អាចកើនឡើងដល់យ៉ាងហោចណាស់ ២ ពាន់លានដុល្លារអាមេរិក។ ប្រធានាធិបតីគណបក្សប្រជាធិបតេយ្យ លោក Joe Biden បានសន្យាថា រដ្ឋាភិបាលសហព័ន្ធនឹងរ៉ាប់រងការចំណាយ ប៉ុន្តែវានឹងអាស្រ័យលើការអនុម័តច្បាប់ដែលផ្តល់សិទ្ធិចំពោះមូលនិធិដោយទាំងសភាដឹកនាំដោយគណបក្សសាធារណរដ្ឋ និងព្រឹទ្ធសភាដឹកនាំដោយគណបក្សប្រជាធិបតេយ្យ។

លោក Moore មកពីគណបក្សប្រជាធិបតេយ្យ បាននិយាយថា គណបក្សសាធារណរដ្ឋ គួរតែមានឆន្ទៈដើម្បីអនុម័តការផ្តល់មូលនិធិសម្រាប់ជាប្រយោជន៍ មិនត្រឹមតែទីក្រុង Baltimore ប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់សេដ្ឋកិច្ចរបស់ប្រទេស។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        148
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        138
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm