អ្នករស់រានជីវិតនៅឧបទ្វីប Noto ប្រទេសជប៉ុន ត្រូវការជំនួយកសាងជីវិតឡើងវិញ៣ខែបន្ទាប់ ពីគ្រោះមហន្តរាយរញ្ជួយដី

2024/04/01 08:15:29 pm        223

នៅថ្ងៃច័ន្ទនេះ មានរយៈពេលបីខែ ចាប់តាំងពីការរញ្ជួយដីដ៏ខ្លាំង បានវាយប្រហារនៅឧបទ្វីប Noto និងតំបន់ជុំវិញនៅប្រទេសជប៉ុនភាគកណ្តាលកាលពីថ្ងៃចូលឆ្នាំសកល។ អ្នកនៅរស់រានជីវិតច្រើននាក់កំពុងត្រូវការជំនួយដើម្បីកសាងជីវិតរបស់ពួកគេឡើងវិញ ខណៈជីវភាពរស់នៅរបស់ពួកគេនៅតែលំបាក។

ចំនួនអ្នកស្លាប់ដែលត្រូវបានបញ្ជាក់ពីការរញ្ជួយដីកម្រិត ៧,៦ រ៉ិចទ័រ មានចំនួន ២៤៤នាក់ នៅក្នុងខេត្ត Ishikawa និង ៣នាក់ផ្សេងទៀតបានបាត់ខ្លួន។

មន្ត្រីខេត្ត បាននិយាយថា មនុស្ស ៨.១០៩ នាក់ កំពុងស្នាក់នៅក្នុងទីជម្រកនៅតាមមជ្ឈមណ្ឌលជម្លៀសខ្លួន ដោយពួកគេជិតពាក់កណ្តាល ស្នាក់នៅសណ្ឋាគារ ឬកន្លែងផ្សេងទៀតនៅឆ្ងាយពីលំនៅឋាន។

ខេត្ត Ishikawa បានទទួលពាក្យស្នើសុំចំនួន ៧.៨០០ច្បាប់ សម្រាប់ការសុំអនុញ្ញាតរស់នៅក្នុងលំនៅឋានបណ្តោះអាសន្ន។ ប៉ុន្តែរហូតមកដល់ពេលនេះ មានតែលំនៅឋានប្រមាណ ៩០០ ខ្នងប៉ុណ្ណោះត្រូវបានបញ្ចប់ការសាងសង់។ មន្ត្រីខេត្ត និយាយថា លំនៅឋានច្រើនខ្នងបន្ថែមទៀតនឹងត្រូវរៀបចំដើម្បីផ្ដល់កន្លែងស្នាក់នៅដល់អ្នកដាក់ពាក្យដែលនៅសល់ទាំងអស់នៅត្រឹមអំឡុងខែសីហា។

ទឹកម៉ាស៊ីននៅតែពុំអាចប្រើប្រាស់បាន សម្រាប់គ្រួសារប្រហែល ៧.៨៦០គ្រួសារ និងអាជីវកម្មជាច្រើន នៅភាគខាងជើងនៃឧបទ្វីបដែលរងគ្រោះដោយការរញ្ជួយដី។ ពួកគេភាគច្រើន ស្ថិតនៅក្នុងទីក្រុង Suzu និងទីក្រុង Wajima ព្រមទាំងទីក្រុង Noto និង Anamizu។

ប្រជាជនជម្លៀស កំពុងសម្រេចចិត្តផ្លាស់ប្តូរពីទីក្រុងកំណើតដែលរងគ្រោះដោយរញ្ជួយដីនាពេលនេះ។ ហេតុផលដែលបានលើកឡើងសម្រាប់ការសម្រេចចិត្ត រួមមានការងារ និងការចិញ្ចឹមកូន។ អាជ្ញាធរនិយាយថា ពួកគេនឹងធ្វើការឆ្ពោះទៅរកការស្តារនិងកសាងឡើងវិញ តាមវិធីដែលជំរុញឱ្យប្រជាជនត្រឡប់ទៅទីក្រុងកំណើតវិញ ហើយយោងតាមការស្ទង់មតិ បានឲ្យដឹងថា ៨០ភាគរយនៃប្រជាជនជម្លៀសខ្លួន សង្ឃឹមថា បានត្រឡប់ទៅកាន់សហគមន៍របស់ពួកគេវិញ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        171
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        158
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm