សាក្សី៖ ទាហានអ៊ីស្រាអែល ដកចេញពីមន្ទីរពេទ្យ al-Shifa របស់តំបន់ហ្កាហ្សា

2024/04/01 08:30:23 pm        244

សាក្សីបានប្រាប់សារព័ត៌មានBBCថា ទាហានអ៊ីស្រាអែល បានដកខ្លួនចេញពីមន្ទីរពេទ្យ al-Shifa ក្នុងទីក្រុងហ្កាហ្សា។

កន្លែងពេទ្យត្រូវបានវាយឆ្មក់ជាលើកដំបូងកាលពីពីរសប្តាហ៍មុន បន្ទាប់ពីកងកម្លាំងការពារអ៊ីស្រាអែលបាននិយាយថា ខ្លួនមានការស៊ើបអង្កេតដែលបង្ហាញថា ក្រុមហាម៉ាស កំពុងប្រើវាជាមូលដ្ឋាន ដើម្បីបើកការវាយប្រហារ។

ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា ត្រូវបានគេរាយការណ៍នៅជុំវិញមន្ទីរពេទ្យ ដែលជាកន្លែងធំបំផុតនៅតំបន់ហ្កាហ្សាក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

ក្រុមហាម៉ាស បដិសេធការប្រើប្រាស់ទីតាំងពេទ្យ ដើម្បីធ្វើប្រតិបត្តិការយោធា។

នៅពេលការវាយឆ្មក់ ត្រូវបានប្រកាសជាលើកដំបូង អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) លោកដាញ៉ែល ហាហ្គារី (Daniel Hagari) បាននិយាយថា៖«ក្រុមភេរវករហាម៉ាស បានប្រមូលផ្តុំឡើងវិញនៅក្នុងមន្ទីរពេទ្យ al-Shifa» ។

កងកម្លាំងការពារអ៊ីស្រាអែល បាននិយាយថា នៅពេលនោះ ខ្លួនកំពុងចាប់ផ្តើមប្រតិបត្តិការ «ភាពជាក់លាក់កម្រតិខ្ពស់» នៅលើមូលដ្ឋាននៃមន្ទីរពេទ្យ និងបានជំរុញឲ្យជនស៊ីវិលភៀសខ្លួនដែលជ្រកកោននៅលើមូលដ្ឋានរបស់ខ្លួនឲ្យចាកចេញជាបន្ទាន់។

សាក្សីបានរាយការណ៍ពីការប្រហារដោយកាំភ្លើងធុនធ្ងន់ និងរថក្រោះនៅជុំវិញកន្លែងនោះ នៅពេលការវាយឆ្មក់ចាប់ផ្ដើមនៅព្រឹកព្រលឹមថ្ងៃទី១៨ ខែមីនា។

មន្ទីរពេទ្យ Al-Shifa ក៏ត្រូវបានវាយឆ្មក់មុននេះផងដែរ នៅក្នុងជម្លោះ បន្ទាប់ពីអ៊ីស្រាអែល បាននិយាយថា ខ្លួនមានភ័ស្តុតាងដែលថាចំណាប់ថ្នូរ ត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលនៃការវាយប្រហារថ្ងៃទី៧ ខែតុលាត្រូវបាននាំយកទៅទីនោះ។

អ៊ីស្រាអែល បានចោទប្រកាន់ក្រុមហាម៉ាសជាយូរមកហើយថា បានប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធសុខភាពស៊ីវិល ដើម្បីបិទបាំងកិច្ចប្រតិបត្តិការរបស់ខ្លួនដែលក្រុមប៉ាឡេស្ទីនបដិសេធ។

អត្ថបទដែលទាក់ទង

ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        1
[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        62
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        71

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន

2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm