ក្រុមអ្នកឯកទេសផ្នែកជំងឺមហារីកមកពីប្រទេសថៃ ធ្វើការចែករំលែក​ចំណេះដឹងអំពី​ជំងឺមហារីកនៅកម្ពុជា

2024/04/01 08:54:00 pm        249

មន្ទីរពេទ្យមហារីកបាងកក វ៉ាត់ថាណូសុត របស់ប្រទេសថៃ និង មេតគ្រីអេត ខូអិលធីឌី ជា​ការិយាល័យ​តំណាងមន្ទីរពេទ្យអន្តរជាតិនៅកម្ពុជា ក៏ដូចជាដៃគូរពាណិជ្ជកម្ម នៅថ្ងៃទី៣១ មីនា ឆ្នាំ២០២៤នេះ បានរៀបចំវេទិកាសុខភាព ស្តីអំពីការថែទាំអ្នកជំងឺមហារីកកម្រិតខ្ពស់ ដើម្បី​លើក​កម្ពស់​ការ​យល់ដឹ​ងពីជំងឺមហារីក និងផ្តល់កម្លាំងចិត្តដល់អ្នកជំងឺនៅកម្ពុជា ខណៈជំងឺមហារីក ជា​ឃាតករ​មួយ​ក្នុងចំណោមឃាតកផ្សេងៗ ដែលសម្លាប់ប្រជាជនយ៉ាងច្រើនក្នុងពិភាពលោក។

លោកដុកទ័រ ធីរ៉ាវុទ្ធ ឃូហាប្រេម៉ា Thiravud Khuhaprema នាយកមន្ទីរពេទ្យ នៃ​មន្ទីរ​ពេទ្យ​មហារីក​បាង​កក វ៉ាត់ថាណូសុត បានមានប្រសាសន៍ថា គិតត្រឹមឆ្នាំ២០២២ ដោយ​ផ្អែក​លើ​ស្ថិតិ​មួយ​ដែល​បាន​បង្ហាញដោយអង្គការសុខភាពពិភពលោក (WHO) មហារីកថ្លើម សួត និងសុដន់ គឺ​ជា​ជំងឺបានកើតឡើងទាំងបុរស និងស្រី្តចំពោះប្រជាជនកម្ពុជា។ គួរឱ្យចាប់អារម្មណ៍ ក្រៅ​ពី​មហា​រីក​ទាំង​នេះ មហារីកពោះវៀនធំ ក៏ជាប់ចំណាត់ថ្នាក់កំពូលដែរ ដែលមាន​ផល​ប៉ះពាល់​ដល់​ប្រជាជន​ទូទៅ​ទាំង២ភេទ។

ជាមួយនេះ លោកដុកទ័រ បានចង្អុលបង្ហាញថា ទោះបីជាជំងឺមហារីកពោះវៀនធំ ត្រូវ​បាន​រក​ឃើញ​ជា​ញឹក​ញាប់​ចំពោះមនុស្សដែលមានអាយុលើសពី ៥០ឆ្នាំក៏ដោយ ក៏និន្នាការ​នៃ​ជំងឺ​មហា​រីក​ពោះ​វៀន​ធំ ដែលត្រូវបានធ្វើរោគវិនិច្ឆ័យនៅវ័យក្មេងមានការកើនឡើង ដោយ​សារ​កត្តា​ទាក់​ទង​នឹង​របៀប​រស់​នៅ។ ក្រៅពីមនុស្សចាស់ អ្នកដែលមានហានិភ័យនៃជំងឺមហារីកពោះវៀនធំ គឺ​ជា​អ្នក​ដែល​មាន​ប្រវត្តិផ្ទាល់ខ្លួននៃដុំពកពោះវៀនធំ ជំងឺរលាកពោះវៀន និងប្រវត្តិ​គ្រួសារ​នៃ​ជំងឺ​មហា​រីក​ពោះវៀ​ន ព្រមទាំងអ្នកដែលមានទម្លាប់មិនល្អ ឧទាហរណ៍ដូចជាការផឹកស្រា ធាត់ និងជក់បារី។ ទោះ​បី​ជាការពិត​ដែល​ថា​ជំងឺ​មហារីក​ពោះវៀន​ធំ​ជារឿយៗ​មិន​មាន​រោគ​សញ្ញា​នៅ​ដំណាក់​កាល​ដំបូង​ក៏​ដោយ សញ្ញាព្រមានទូទៅរួមមានការមិនស្រួលក្នុងពោះ ការហូរឈាមតាមរន្ធគូថ និង​ការ​ផ្លាស់​ប្តូរ​ទម្លាប់ពោះវៀន។

លោកបាន​បញ្ជាក់ទៀតថា បច្ចុប្បន្ននេះ ភាព​ជឿន​លឿន​ផ្នែក​វេជ្ជ​សាស្ត្រ​ផ្នែក​មហា​រីក​បាន​បង្កើន​ល្បឿន​នៃ​ការ​ផ្លាស់ប្តូរ ដោយអាចផ្តល់នូវឱកាសនៃការព្យាបាលកាន់តែជោគជ័យ តាមរយៈ​គ្រប់​វិធី​ព្យាបាល រាប់ចាប់ពីការវះកាត់ ការព្យាបាលដោយវិទ្យុសកម្ម ការព្យាបាលដោយប្រើគីមី រហូត​ដល់​ជម្រើស​​ប្រកបដោយភាពច្នៃប្រឌិត ឧទាហរណ៍ការព្យាបាលដោយគោលដៅ និង​ការ​ព្យាបាល​ដោយ​ភាព​ស៊ាំ។ ទីតាំងសំរាប់ការព្យាបាលមាននៅទីស្នាក់ការកណ្តាលមន្ទីរពេទ្យបាងកក មន្ទីរ​ពេទ្យ​មហារីកបាងកក វ៉ាត់ថាណូសុត គឺជាមន្ទីរ​ពេទ្យ​ផ្នែក​ជំងឺ​មហារីក​ឯកជន​ដំបូងគេ​ក្នុង​ប្រទេ​ស​ថៃ ​ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៧។ គាំទ្រដោយ​ការ​ច្នៃប្រឌិត​ផ្នែក​វេជ្ជសាស្រ្ត​ចុង​ក្រោយ​បំផុត​ មន្ទីរពេទ្យ​ផ្តល់​ជូន​នូវ​ការ​ថែទាំ​មហារីក​យ៉ាង​ទូលំទូលាយ​ដែល​ធ្វើ​ឡើង​ដោយ​អ្នក​ជំនាញ​ផ្នែក​ជំងឺ​មហារីកដែលគ្របដណ្តប់លើគ្រប់ឯកទេស។ មិនត្រឹមតែបម្រើអោយអ្នកជំងឺក្នុងស្រុកទេ អ្នក​ជំងឺអន្តរជាតិភាគច្រើនរួមមាន អ្នកជំងឺកម្ពុជា មីយ៉ាន់ម៉ា ជប៉ុន អារ៉ាប់ និងបង់ក្លាដែស ក៏​ដូច​ជា​ជន​ជាតិភាគខាងលិច ដូចជា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអាល្លឺម៉ង់។ ជា​ពិសេស​សម្រាប់​អ្នក​ជំងឺកម្ពុជា មន្ទីរពេទ្យបាងកកផ្តល់ជូននូវសេវាអ្នកជំងឺ ៣៦០ដឺក្រេ រួមទាំង​អ្នក​បក​ប្រែ​ជន​ជាតិ​ដើម អ្នកសម្របសម្រួលក្នុងករណី គិលានុបដ្ឋាយិកាកម្ពុជា និងបញ្ជរ​សេវា​វេជ្ជ​សាស្រ្ដ​កម្ពុជា ដើម្បីជួយសម្រួលគ្រប់ជំហាននៃការរៀបចំផ្នែកវេជ្ជសាស្ត្រ និងមិនមែនវេជ្ជសាស្ត្រ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        70
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        163
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក

2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm