គណៈប្រតិភូអ៊ុយក្រែនជាច្រើននាក់មកស្វែងយល់បន្ថែមពីការបោសសម្អាតមីននិងសំណល់យុទ្ធភណ្ឌពីកម្ពុជា

2024/04/01 10:30:44 pm        141

ភ្នំពេញ ៖ អង្គភាពCMAC បានរៀបចំដំណើរទស្សនកិច្ចនៅកម្ពុជារយះ7ថ្ងៃជូនដល់គណៈប្រតិភូមកពីប្រទេសអ៊ុយ ក្រែនជាច្រើននាក់

ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងសិក្សាស្វែងយល់បន្ថែមទៀតពីកិច្ចប្រតិបត្តិការបោស សម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាព CMACនៅកម្ពុជា ខណះដែលប្រទេសអ៊ុយក្រែននេះកំពុងមានគ្រាប់យុទ្ធភណ្ឌសង្គ្រាមនោះ។

​នាថ្ងៃទី១ ខែមេសា ឆ្នំា២០២៤ នេះ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់បានទទួលស្វាគមន៍បដិ សណ្ឋារកិច្ច និងពិភាក្សាការងារ ក្នុងដំណើរទស្សនកិច្ចផ្លូវការបស់គណៈប្រតិភូប្រទេសអ៊ុយក្រែនដឹកនាំដោយ ឯកឧត្តម Bogdan Drapiatyi អនុរដ្ឋមន្រ្តីក្រសួង មហាផ្ទៃ និងឯកឧត្តម Ihor Bezkaravainyi អនុរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចអ៊ុយក្រែន និង ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ឯកឧត្តម Oleksandr Gaman ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំនៅកម្ពុជា និង តំណាងអង្គភាពផ្តល់សេវា កម្មរដ្ឋក្នុងគ្រាអាសន្នសម្រាប់ប្រទេសអ៊ុយក្រែន ។

តាមរយៈនៃជំនួបនេះ ឯកឧត្តម ហេង រតនា ក៏បានជម្រាបជូនថ្នាក់ដឹកនាំរបស់ប្រទេសអ៊ុយក្រែន ពីប្រវត្តិសង្រ្គាមនៅកម្ពុជាដំណើរការនៃការកសាងសន្តិភាព ការ អភិវឌ្ឍន៍ប្រទេសឡើងវិញក្រោយសង្គ្រាមត្រូវបានបញ្ចប់ និងបានចែករំលែកបទពិសោធន៍ និងកិច្ចខិតខំប្រឹងប្រែងរបស់អង្គភាពស៊ីម៉ាក់លើការងារបោសសម្អាតមីននៅកម្ពុជា។

ជាការឆ្លើយតបថ្នាក់ដឹកនាំរបស់ប្រទេសអ៊ុយក្រែនបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលជប៉ុន និង រាជរដ្ឋាភិ បាលកម្ពុជា ពិសេសអង្គភាពស៊ីម៉ាក់សម្រាប់ការសម្របសម្រួលជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដែលបានផ្តល់នូវការគាំទ្រដល់គណៈប្រតិភូអ៊ុយ ក្រែនបានមកធ្វើទស្សនកិច្ចស្វែងយល់ពីវីស័យបោស សម្អាតមីននៅកម្ពុជា។

ដំណើរទស្សនកិច្ចនេះគឺផ្អែកតាមការស្នើសុំពីភាគី JICAនិងដោយមានការឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្ដេចធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា អង្គភាពCMAC បានរៀបចំដំណើរទស្សនកិច្ចនៅកម្ពុជាជូនគណៈប្រតិភូនៃប្រទេសអ៊ុយក្រែនចំនួន ៨នាក់មកពីក្រសួងមហាផ្ទៃ, ក្រសួងសេដ្ឋកិច្ច និងអង្គភាពផ្តល់សេវាកម្មរដ្ឋ ក្នុងគ្រា អាសន្នសម្រាប់ប្រទេសអ៊ុយក្រែន ចាប់ពីថ្ងៃទី៣១ ខែ មីនា ដល់ថ្ងៃទី៦ ខែ មេសា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងសិក្សាស្វែងយល់បន្ថែមទៀតពីកិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាព CMAC។

សូមរំលឹកថា អង្គភាពCMACបានទទួលការគាំទ្រយ៉ាងពេញទំហឹងនិងការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាល កម្ពុជា បានផ្ដល់ការហ្វឹកហ្វឺនបច្ចេកវិទ្យាឧបករណ៍បោស សម្អាតមីនចំនួន០២លើក ដល់មន្រ្ដីជំនាញមកពីអង្គភាពផ្តល់សេវាកម្មរដ្ឋក្នុងគ្រាអាសន្នសម្រាប់ប្រទេសអ៊ុយក្រែន ដោយលើកទី១ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ នៅកម្ពុជា និងលើកទី២ ក្រោមកិច្ចសហប្រតិបត្តិការជាមួយមូលនិធិសាមគ្គីភាពប៉ូឡូញ ចាប់ ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៧ ខែ កក្កដា ឆ្នាំ ២០២៣ នៅប្រទេសប៉ូឡូញ ដោយទទួលបានលទ្ធផលប្រកបដោយជោគជ័យគួរជាទីមោទនៈ៕ អត្ថបទ ៖ ភារម្យ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm