ការលើកលែងថ្លៃទិដ្ឋាការ ចេញ-ចូល តាមច្រកព្រំដែនកម្ពុជា-ថៃ ក្នុងអំឡុងពេលចូលឆ្នាំខ្មែរ​ទទួលបានការសាទរយ៉ាងខ្លាំង

2024/04/01 11:12:46 pm        263

ការលើកលែងការបង់ប្រាក់លើតម្លៃទិដ្ឋាការ ចេញ-ចូល (Re-Entry) តាមច្រកព្រំដែនកម្ពុជា-ថៃ​ក្នុង​អំឡុងពេលចូលឆ្នាំខ្មែរចាប់ពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៤ ទទួល​បាន​ការសាទរ និងអបអរយ៉ាងខ្លាំងពីសំណាក់ពលរដ្ឋខ្មែរដែលកំពុងរស់នៅ និង​ធ្វើ​ការ​នៅប្រទេសថៃ។

លោក នួន សុខហ៊ីម ជាពលករដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងខេត្តសុងខ្លាប្រទេសថៃ បាន​បង្ហាញការ សប្បាយចិត្តនៅពេលទទួលបានព័ត៌មានថា រាជរដ្ឋាភិបាល លើក​លែង​ការ​បង់ថ្លៃ​សេវា​លើការធ្វើដំណើរទៅវិញទៅមក (Re-Entry) ក្នុងអំឡុងពេលចូល​ឆ្នាំខ្មែរ​សម្រាប់​ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើកា​រនៅក្នុងប្រទេសទាំងអស់។ ទន្ទឹមនឹងនេះ លោកអរគុណជា​ខ្លាំង​ដល់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​ដែល​បាន​ចរចា​ជាមួយ​រដ្ឋាភិបាល​ថៃ​ចំពោះ​ការ​មិន​យក​ថ្លៃ​សេវា​នេះបានដោយជោគជ័យ។

ចំណែកកញ្ញា ហៃ សុជាតា ជាពលករដែលធ្វើការនៅប្រទេសថៃដែរនោះ ក៏បង្ហាញក្តីរីករាយ និង​ថ្លែង​អំណរ​អរគុណ​យ៉ាង​ក្រៃលែង​ដល់ស​ម្ដេច​ធិបតី​ដែល​បាន​ចរចា​ជាមួយ​ភាគី​ថៃ​ដោយ​លើក​លែង​កម្រៃ​សេវាអនុញ្ញាតចេញចូលប្រទេសកម្ពុជាថៃ ក្នុងអំឡុងពេលចូល​ឆ្នាំខ្មែរ​ខាង​មុខ​នេះ​រយៈ​ពេល​ ៤៥ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី ១ ខែមេសាដល់ថ្ងៃទី១៥ ខែឧសភាឆ្នាំ ២០២៤ ខាងមុខនេះ។

ទន្ទឹមនឹងនេះ ពលរដ្ឋខ្មែររស់នៅ និងធ្វើការនៅប្រទេសថៃ លើកឡើងថា ការចរចា​ដោយជោគជ័យ​របស់​រាជ​រដ្ឋាភិបាលកម្ពុជា និងថៃ ចំពោះការមិនយកថ្លៃទិដ្ឋាការ ចេញ-ចូល (Re-Entry)​របស់​ពលរដ្ឋ​ខ្មែរ ក្នុងអំឡុងពេលចូលឆ្នាំខ្មែរនេះគឺជាសមិទ្ធផលថ្មីមួយទៀត ដែលបង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ដល់សុខទុក្ខពលរដ្ឋខ្មែរដែលកំពុងធ្វើការ និងស្នាក់នៅប្រទេសថៃ។

គួរបញ្ជាក់ដែរថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាកាលពីថ្ងៃទី៨ ខែ​កុម្ភៈ ឆ្នាំ២០២៤បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា និងថៃ​បាន​សម្រេច​មិន​យក​ថ្លៃ​ទិដ្ឋាការ​ចេញ-ចូលប្រទេសថៃ (Re-Entry) ដើម្បីកាត់បន្ថយការចំណាយពលករខ្មែរ ដែលនឹងធ្វើ​ដំណើរ​ត្រលប់​មក​កម្ពុជាក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះ។ កន្លង​មក​រាជ​រដ្ឋាភិបាល​កម្ពុជា​ធ្លាប់បានស្នើសុំបញ្ចុះតម្លៃទិដ្ឋាការចេញ-ចូល ប្រទេសថៃពី១៩០០បាត មក​ត្រឹម​៥០០​បាត​។ ប៉ុន្តែពេលនេះតម្លៃទិដ្ឋាការនេះត្រូវបានសម្រេចមិនយកឡើយចាប់ពីថ្ងៃទី ១ ខែ​មេសា​ដល់​ថ្ងៃទី១៥ ខែឧសភាឆ្នាំ ២០២៤៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm