បារាំងកំពុងព្យាយាមស្វែងរក«សារច្បាស់លាស់»ពីប្រទេសចិនទៅកាន់រុស្ស៊ីចំពោះសង្គ្រាមអ៊ុយក្រែន

2024/04/02 12:01:53 am        204

ប្រមុខការទូតបារាំង បាននិយាយនៅថ្ងៃចន្ទនេះថា ទីក្រុងប៉ារីសរំពឹងថា ប្រទេសចិននឹងផ្ញើ «សារច្បាស់លាស់» ទៅកាន់ដៃគូជិតស្និទ្ធរបស់ខ្លួនគឺរុស្ស៊ីអំពីសង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន បន្ទាប់ពីកិច្ចប្រជុំជាមួយសមភាគីរបស់លោក នៅទីក្រុងប៉េកាំង។

ប្រទេសបារាំងនិងចិន បានស្វែងរកការពង្រឹងទំនាក់ទំនងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយក្នុងអំឡុងពេលកិច្ចប្រជុំនៅទីក្រុងប៉ារីស ក្នុងខែកុម្ភៈ  រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី  (Wang Yi) បានប្រាប់លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង( Emmanuel Macron)ថា ទីក្រុងប៉េកាំង បានកោតសរសើរចំពោះជំហរ «ឯករាជ្យ»របស់ប្រទេសលោក។

ប៉ុន្តែទីក្រុងប៉ារីស ក៏បានព្យាយាមដាក់សម្ពាធលើទីក្រុងប៉េកាំងអំពីទំនាក់ទំនងជិតស្និទ្ធរបស់ខ្លួនជាមួយ    ទីក្រុងមូស្គូ ដែលកាន់តែមានភាពជិតស្និទ្ធ ចាប់តាំងពីការឈ្លានពានលើអ៊ុយក្រែនមក។

ខណៈពេលដែលប្រទេសចិននិយាយថា ខ្លួនជាភាគីអព្យាក្រឹតក្នុងជម្លោះអ៊ុយក្រែន ហើយត្រូវបានគេរិះគន់ចំពោះការបដិសេធមិនថ្កោលទោសទីក្រុងមូស្គូចំពោះការវាយលុករបស់ខ្លួនលើអ៊ុយក្រែន។

ផ្ទុយទៅវិញ ទីក្រុងប៉ារីស បានក្លាយជាអ្នកគាំទ្រដ៏រឹងមាំបំផុតរបស់ទីក្រុងគីវ ដោយលោកម៉ាក្រុង កាលពីខែកុម្ភៈ ថែមទាំងមិនច្រានចោលការដាក់ទ័ពនៅលើទឹកដីនៅអ៊ុយក្រែន។

ចំណែករដ្ឋមន្ត្រីការបរទេសបារំាងលោក Stephane Sejourne បាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួនចង់ឲ្យ «ប្រទេសចិន ផ្ញើសារយ៉ាងច្បាស់ទៅកាន់រុស្ស៊ី»ជុំវិញសង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន។

លោកបានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំង ដោយនិយាយជាមួយសមភាគីចិនរបស់ខ្លួន គឺលោកវ៉ាង យីថា៖«យើងជឿជាក់ថា នឹងមិនមានសន្តិភាពយូរអង្វែងទេ ប្រសិនបើរុស្ស៊ី មិនមានការចរចាជាមួយអ៊ុយក្រែន»។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm