របាយការណ៍៖ កងម៉ារីនអាមេរិកហ្វឹកហាត់ត្រៀមសម្រាប់សង្គ្រាមជាមួយចិន នៅសមរភូមិលោតលើកោះ

2024/04/02 12:04:09 am        206

របាយការណ៍មួយបានបង្ហាញថា កងម៉ារីនអាមេរិកកំពុងរៀនពីរបៀបប្រយុទ្ធជាមួយសត្រូវ ដូចជាប្រទេសចិនជាដើម នៅលើកោះដាច់ស្រយាល ដើម្បីឆ្លើយតបទៅនឹងការកើនឡើងភាពតានតឹង នៅក្នុងតំបន់ប៉ាស៊ីហ្វិក។ បើតាមសារព័ត៌មាន The Washington Post បានឲ្យដឹងថា កងទ័ពកំពុងហ្វឹកហាត់ ដើម្បីប្រយុទ្ធឆ្លងកាត់ស្ថានភាពលំបាក បន្ទាប់ពីមានការប្រយុទ្ធគ្នារយៈពេល ២០ឆ្នាំ លើដែនដី នៅតំបន់មជ្ឈិមបូព៌ា។

ឧត្តមនាវីឯកទ័ពជើងទឹកអាមេរិក នាពេលថ្មីៗនេះ បានពន្យល់ទៅកាន់គណៈកម្មាធិការសភាសេវាកម្មប្រដាប់អាវុធអាមេរិក អំពីការគំរាមកំហែងកាន់តែខ្លាំងឡើងពីប្រទេសចិន។ ឧត្តមនាវីឯកលោក John Aquilino កងទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយថា ការកសាងកម្លាំងយោធារបស់ប្រទេសនេះ គឺស្ថិតក្នុងកម្រិតមួយដែលមិនត្រូវបានឃើញ គិតចាប់តាំងពីសង្គ្រាមលោកលើកទី២ ហើយទីក្រុងប៉េកាំងកំពុងស្ថិតនៅលើផ្លូវដែលអាចលុកលុយកោះតៃវ៉ាន់ នៅឆ្នាំ២០២៧។

លោក Aquilino បានបន្តថា យោធាកំពុងបង្កើតអង្គភាពកងម៉ារីនថ្មី ដូចជាកងវរសេនាធំកងម៉ារីនទី៣ ដែលត្រូវបានរចនាឡើងឲ្យតូចជាង និងមានភាពរហ័សរហួនជាងមុន ហើយនឹងធ្វើការដើម្បីគាំទ្រដល់កម្លាំងរួមធំ។ អង្គភាពចល័តតូចៗជាច្រើនទៀតទាំងនេះ នឹងប្រមូលផ្តុំនូវភាពវៃឆ្លាត និងចែករំលែកបានយ៉ាងឆាប់រហ័ស ជាជាងអនុវត្តការវាយលុកតាមបែបប្រពៃណី។ ហើយបើតាមសារព័ត៌មាន The Washington Post បានឲ្យដឹងថា ពួកគេក៏នឹងអាចធ្វើការវាយប្រហារយ៉ាងជាក់លាក់ នៅពេលចាំបាច់ ដូចជាបាញ់ពន្លិចនាវា ដោយមីស៊ីលរយៈចម្ងាយមធ្យម។

ជាមួយគ្នានេះ សារព័ត៌មាន The Washington Post បានកត់សម្គាល់ថា អ្នកជំនាញមន្ទីរបញ្ជកោណគិតថា ផ្កាយរណបរបស់សហរដ្ឋអាមេរិក នឹងត្រូវបានធ្វើឲ្យស្ទះដំណើរការ ឬបំផ្លាញដោយប្រទេសចិន នៅក្នុងព្រឹត្តិការណ៍នៃសង្រ្គាមដែលអាចនឹងកើតមាន។ កងម៉ារីនថ្មីត្រូវបានគេរំពឹងថា នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើប្រតិបត្តិការរួមគ្នាធំជាងនេះ ក្នុងគោលបំណងប្រឆាំងនឹងការលុកលុយរបស់ចិន នៅក្នុងតំបន់ឆ្ពោះទៅរកប្រទេសនានា ដូចជាកោះតៃវ៉ាន់ ប្រទេសជប៉ុន និងប្រទេសហ្វីលីពីនជាដើម៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm