
មន្ត្រីរដ្ឋបាលជាន់ខ្ពស់ពីររូប បានប្រាប់សារព័ត៌មាន NBC News ថា សហរដ្ឋអាមេរិក កំពុងបញ្ជូនគ្រាប់បែកថ្មីទៅកាន់អ៊ីស្រាអែល ដោយធ្វើឲ្យប៉ះពាល់ដល់ការបញ្ចេញមតិជាសាធារណៈរបស់រដ្ឋ បាលលោកបៃដិនពីការខកចិត្តចំពោះការប្រព្រឹត្តរបស់អ៊ីស្រាអែលក្នុងសង្គ្រាម និងការខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងសម្របសម្រួលឲ្យមានបទឈប់បាញ់។
គ្រាប់បែក គឺជាផ្នែកមួយនៃកញ្ចប់សព្វាវុធដែលត្រូវបានអនុម័តសម្រាប់ប្រទេសអ៊ីស្រាអែល កាលពីប៉ុន្មានឆ្នាំមុន ប៉ុន្តែទើបតែត្រូវបានបំពេញ នៅពេលនេះប៉ុណ្ណោះ ហើយរួមមានគ្រាប់បែកធុន Mark 84 (MK84) មានទម្ងន់២.០០០ផោនចំនួន ១.៨០០គ្រាប់ និងគ្រាប់បែកធុន Mark 82 (MK82) មានទម្ងន់ ៥០០ផន ប្រហែល៥០០គ្រាប់។
ការបញ្ជូនកញ្ចប់សព្វាវុធនេះ ត្រូវបានរាយការណ៍ដំបូងដោយសារព័ត៌មាន Washington Post។
គ្រាប់បែកម៉ាក Mark 84 និង 82 គឺជាគ្រាប់បែកបំផ្ទុះអាចបំប្លែងទៅជាគ្រាប់បែកដែលតម្រង់ទៅរកគោលដៅបានច្បាស់លាស់ ដោយមានជំនួយពីឧបករណ៍នាំផ្លូវ ដែលសហរដ្ឋអាមេរិកបានផ្តល់នាពេល កន្លងទៅនោះ។
ទោះបីជាមានការណែនាំច្បាស់លាស់ក៏ដោយ គ្រាប់បែកទាំងនេះ ទំនងជានាំឲ្យជនស៊ីវិលស្លាប់ច្រើន ហើយគេជឿថា អ៊ីស្រាអែលបានប្រើប្រាស់វា នៅក្នុងយុទ្ធនាការរបស់ខ្លួន នៅតំបន់ហ្កាហ្សា។
មន្ត្រីរដ្ឋបាលជាន់ខ្ពស់ម្នាក់ បាននិយាយអំពីគ្រាប់បែកMK84ថា៖«ទាំងនេះ គឺជាគ្រាប់បែកដែលអាចបំផ្លាញអគារធំៗទាំងមូលបាន។
ការបញ្ជូននេះ ធ្វើឡើងនៅពេលដែលមន្ត្រីអាមេរិក បាននិយាយថា អ៊ីស្រាអែល បានផ្តល់ការធានាដល់ទីក្រុងវ៉ាស៊ីនតោនថា ខ្លួនកំពុងប្រើប្រាស់អាវុធដែលផ្គត់ផ្គង់ដោយអាមេរិក ដោយអនុលោមតាមច្បាប់សង្គ្រាម។