
រដ្ឋាភិបាលរបស់ខ្លួន បាននិយាយថា ប្រទេសវៀតណាម កំពុងស្វែងរកការរៀនសូត្រពីប្រទេសចិន ដើម្បីអភិវឌ្ឍន៍បណ្តាញផ្លូវដែកល្បឿនលឿនដំបូងគេរបស់ខ្លួន ជាមួយនឹងផែនការនៅក្នុងការងារសម្រាប់ខ្សែ រថភ្លើងដ៏របស់ប្រទេសនេះ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា ប្រទេសវៀតណាម គ្រោងនឹងសាងសង់ប្រព័ន្ធល្បឿនលឿនដែលមានចម្ងាយ ១.៥៤៥គីឡូម៉ែត្រ (៩៦០ ម៉ាយ) ជាមួយនឹងតម្លៃដែលអាចមានតម្លៃដល់ទៅ ៧២ពាន់លានដុល្លារ ឬ១៧ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន។
សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល បានឲ្យដឹងកាលពីចុងសប្តាហ៍ថា៖«ឧស្សាហកម្មផ្លូវដែករបស់ប្រទេសចិន មានការអភិវឌ្ឍខ្លាំងបំផុតរបស់ពិភពលោក ហើយដូច្នេះ វៀតណាមចង់រៀនពីបទពិសោធរបស់ខ្លួន ជាពិសេសទាក់ទងនឹងបច្ចេកវិទ្យា ការប្រមូលហិរញ្ញវត្ថុ និងជំនាញគ្រប់គ្រង»។
សេចក្តីថ្លែងការណ៍នោះ ត្រូវបានចេញផ្សាយ ខណៈដែលរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាម លោក Nguyen Chi Dung បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ជាទីដែលលោកបានពិភាក្សាជាមួយ មន្ត្រីពាណិជ្ជកម្ម និងដឹកជញ្ជូនរបស់ចិន និងក្រុមអ្នកគ្រប់គ្រងផ្លូវដែក។
ប្រទេសវៀតណាមនិងចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរាប់សិប រួមទាំងផ្លូវដែក ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងហាណូយរបស់ប្រធានាធិបតីចិន ស៊ី ជីនពីង (Xi Jinping)កាលពីខែធ្នូ។
កាលពីឆ្នាំមុន រដ្ឋាភិបាលវៀតណាម បាននិយាយថា ខ្លួនបានសុំជប៉ុនសម្រាប់ការគាំទ្រក្នុងការសាងសង់ផ្លូវរថភ្លើងល្បឿនលឿននេះ។