គណបក្សប្រឆាំង Congress របស់ឥណ្ឌា មានដង្ហើមដក សម្រាប់ការបង់ពន្ធ ៤២០លានដុល្លាររហូតដល់ក្រោយការបោះឆ្នោត

2024/04/02 12:49:32 am        219

នាយកដ្ឋានពន្ធដារបានប្រាប់តុលាការកំពូលរបស់ប្រទេស នៅថ្ងៃចន្ទ (ទី១ ខែមេសា) នេះថា នាយកដ្ឋានពន្ធដារលើប្រាក់ចំណូលរបស់ឥណ្ឌា នឹងមិនអនុវត្តវិធានការបង់ប្រាក់ចំនួន ៣៥ពាន់លានរូពី (៤២០លានដុល្លារ) របស់គណបក្សប្រឆាំងដ៏ធំរបស់ប្រទេស គឺគណបក្ស Congress រហូតដល់ក្រោយបញ្ចប់ការបោះឆ្នោតសកល នៅខែមិថុនា។

ការសម្រេចរបស់នាយកដ្ឋានពន្ធដារត្រូវបានគេមើលឃើញថា ជាការទទួលបានការដង្ហើមដកយ៉ាងធំ សម្រាប់គណបក្ស Congress ដែលត្រូវបានផ្តល់ការជូនដំណឹងអំពីពន្ធលើប្រាក់ចំណូលជាច្រើនដង ក្នុងរយៈពេលមួយខែកន្លងមក ហើយអាជ្ញាធរបានប្រមូលប្រាក់ពិន័យចំនួន ១,៣៥ពាន់លានរូពីពីគណនីធនាគាររបស់គណបក្ស ពោលគឺក្នុងរយៈពេលប៉ុន្មានសប្តាហ៍មុនពេលការបោះឆ្នោតចាប់ផ្តើមនៅថ្ងៃទី១៩ ខែមេសា។

គណបក្សនេះបានហៅវិធានការប្រឆាំងនឹងខ្លួនថា ជារឿងនយោបាយ និងជាការប៉ុនប៉ងធ្វើឲ្យខូចខាតផ្នែកហិរញ្ញវត្ថុ ដោយសារវាបានប៉ះពាល់ដល់ការចំណាយក្នុងការឃោសនាបោះឆ្នោត។ គណបក្ស Bharatiya Janata (BJP) របស់នាយករដ្ឋមន្ត្រីលោក Narendra Modi បានបដិសេធការចោទប្រកាន់នេះ ដោយនិយាយថា នាយកដ្ឋានពន្ធដារគ្រាន់តែអនុវត្តតាមច្បាប់ដែលគ្រប់គ្រងការរំលោភច្បាប់ពន្ធដារប៉ុណ្ណោះ។

អគ្គរដ្ឋអាជ្ញារបស់ប្រទេសឥណ្ឌា លោក Tushar Mehta បានប្រាប់តុលាការកំពូលថា នាយកដ្ឋានពន្ធលើប្រាក់ចំណូល នឹងមិនចាប់ផ្តើម «វិធានការបង្ខិតបង្ខំ» ណាមួយឡើយ រហូតដល់ក្រោយការបោះឆ្នោត។ ការបោះឆ្នោត ៧ដំណាក់កាល គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ខែមេសា ដល់ថ្ងៃទី១ ខែមិថុនា ហើយសន្លឹកឆ្នោតត្រូវបានរាប់នៅថ្ងៃទី៤ ខែមិថុនា។ តុលាការកំណត់ថ្ងៃទី២៤ កក្កដា សម្រាប់សវនាការលើកក្រោយលើសំណុំរឿងពន្ធនេះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        289
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        332
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        311

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm