
រុស្ស៊ី បាននិយាយ កាលពីថ្ងអាទិត្យថា បានវាយប្រហារហេដ្ឋារចនាសម្ព័នថាពល សហគ្រាសការពារជាតិ និងយានអាកាសគ្មានមនុស្សបើក(UAVs)ឬយានដ្រូន ក្នុងរយ:ពេល២៤ម៉ោងកន្លងទៅនេះ ខណ:ដែលអ៊ុយក្រែនឱ្យដឹងថានៅថ្ងៃជាមួយគ្នាថា ខ្លួនបានចាប់ផ្ដើមវាយប្រហារលើតំបន់នានាដែលបុគ្គលិក និងគ្រឿងយុទ្ធោបករណ៍របស់រុស្ស៊ីកំពុងប្រមូលផ្ដុំ។
កាលពីថ្ងៃអាទិត្យក្រសួងការពារជាតិរុស្ស៊ី បានចេញរបាយការណ៍មួយ ដែលបញ្ជាក់ថា កងទ័ពអាកាសរបស់ សហព័ន្ធរុស្ស៊ី បានបើកការវាយប្រហារដ៏ធំមួយលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន ដោយប្រើប្រាស់ អាវុធស៊ីបគោលដៅរយៈចម្ងាយឆ្ងាយ និង យានអាកាស UAVs ដោយបានបង្អាក់ការផលិត និងការជួសជុលអាវុធ និងគ្រឿងយុទ្ធោបករណ៍បស់សហគ្រាសការពារជាតិ
អ៊ុយក្រែន ដោយការវាយប្រហារទាំងអស់សុទ្ធតែចំគោលដៅ។
អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានផ្សព្វផ្សាយរបាយការណ៍សមរភូមិនៅពេលល្ងាចនៅថ្ងៃជាមួយគ្នា ដោយបាននិយាយថា ក្នុងរយ:ពេល២៤ម៉ោងចុងក្រោយ មានការប៉ះទង្គិចគ្នា៤៩លើកបានកើតឡើងនៅតំបន់សមរភូមិ។
កងទ័ពអ៊ុយក្រែនបានវាយប្រហារគោលដៅយោធាជាច្រើន ក្នុងនោះរួមមាន តំបន់ប្រូលផ្ដុំបុគ្គលិកយោធា និងកន្លែងប្រមូលគ្រឿងយុទ្ធោបករណ៍ ប្រព័ន្ធប្រតិបត្ដិការវាយប្រហារនិងគ្រឿងបរិក្ខាការពារជាតិ។ បន្ថែមពីលើនេះ នៅប៉ុន្មានម៉ោងមុននៅថ្ងៃនេះ កងទ័ពអាកាសអ៊ុយក្រែន បានស្ទាក់ចាប់មីស៊ីលតម្រង់គោលដៅរបស់រុស្ស៊ីចំនួន៩ដើម និងយានអាកាសUAVsចំនួន៩គ្រឿង៕