ក្រុមមន្ត្រីជាន់ខ្ពស់អាមេរិក និងអ៊ីស្រាអែល គ្រោងនឹងរៀបចំជំនួបតាមវីដេអូមួយ កាលពីថ្ងៃចន្ទទី១ខែមេសា ដើម្បីពិភាក្សាអំពីសំណើរបស់រដ្ឋបាល លោក Biden លើការឈ្លានពានរបស់យោធាអ៊ីស្រាអែលចូលក្នុងទីក្រុងរ៉ាហ្វា (Rafah)នៃដែនដីហ្កាហ្សា ។

លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានលុបចោលផែនការបំពេញទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន កាលពីសប្ដាហ៍មុន ដោយគណៈប្រតិភូជាន់ខ្ពស់មួយរូបរបស់អ៊ីស្រាអែល បន្ទាប់ពីសហរដ្ឋអាមេរិក បានបើកដៃឲ្យមានដំណើរការនៃសេចក្ដីសម្រេចបទឈប់បាញ់ក្នុងតំបន់ហ្កាហ្សា នៅឯអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទសប្ដាហ៍មុន ដែលធ្វើឲ្យមានការប៉ះទង្គិចជាថ្មី ក្នុងសង្រ្គាមនេះ ជាមួយលោក Joe Biden។

ក្រុមមន្ត្រីបាននិយាយថា រយៈពេល២ថ្ងៃក្រោយ អ៊ីស្រាអែល បានស្នើសេតវិមាន ឲ្យរៀបចំពេលវេលាជាថ្មីសម្រាប់ជំនួបកម្រិតខ្ពស់លើផែនការរបស់យោធា សម្រាប់ការវាយលុកចូលក្នុងទៅក្រុងរ៉ាហ្វា ភាគខាងត្បូងរបស់ដែនដីហ្កាហ្សា ដែលគេមើលឃើញថា ទំនងជាមានបំណងបន្ធូរបន្ថយភាពតានតឹងរវាងសម្ព័ន្ធមិត្តទាំង២។
សហរដ្ឋអាមេរិក ដែលព្រួយបារម្ភចំពោះវិបត្តិមនុស្សកាន់តែធ្ងន់ធ្ងរនៅក្នុងដែនដីហ្កាហ្សា ចង់ឲ្យអ៊ីស្រាអែល ពិចារណាជម្រើសនានាក្នុងការឈ្លានពានដោយថ្មើរជើងចូលក្នុងទីក្រុងរ៉ាហ្វា ជាជម្រកមានសុវត្ថិភាពមួយសម្រាប់ប្រជាពលរដ្ឋប៉ាឡេស្ទីនជាង១លាននាក់ ភៀសខ្លួនទៅជ្រកកោននៅទីនោះ។

ក្រុមមន្ត្រីនិយាយថាក្រុមការងារចរចារបស់សហរដ្ឋអាមេរិក នឹងត្រូវដឹកនាំដោយទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជែកស៊ូលីវ៉ាន់ (Jake Sullivan)៕