អាជ្ញាធរអន្តោប្រវេសន៍របស់ប្រទេសហ្គាតេម៉ាឡា បាននិយាយថា ជើងហោះហើរចំនួនបីជើងដឹកជនអន្តោប្រវេសន៍ដែលត្រូវបាននិរទេសចំនួន ៣៦៨នាក់ បានទៅដល់ទីក្រុងប្រទេសហ្គាតេម៉ាឡា ពីសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ។
អ្នកដែលត្រូវបាននិរទេសទាំងនេះ ភាគច្រើនជាជនអន្តោប្រវេសន៍ប្រមូលផ្តុំគ្នានៅព្រំដែនសហរដ្ឋអាមេរិក-ម៉ិកស៊ិក ដែលព្យាយាមចូលទៅដល់សហរដ្ឋអាមេរិក។

នៅក្នុងសេចក្តីថ្លែងការណ៍ វិទ្យាស្ថានទេសន្តរប្រវេសន៍របស់ប្រទេសហ្គាតេម៉ាឡា បាននិយាយថា យន្តហោះជាច្រើនគ្រឿងបន្ថែមទៀតដឹកជនជាតិហ្គាតេម៉ាឡា ដែលត្រូវបាននិរទេសដោយអាជ្ញាធរសហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថា នឹងទៅដល់នៅក្នុងខែនេះ។

យោងតាមទិន្នន័យផ្លូវការពីប្រទេសហ្គាតេម៉ាឡាបានឲ្យដឹងថា សហរដ្ឋអាមេរិក បានបញ្ជូនជនអន្តោប្រវេសន៍ជាង ១៩.០០០នាក់ ត្រឡប់ទៅប្រទេសអាមេរិកកណ្តាលនេះវិញ តាមជើងហោះហើរចំនួន ១៦២ជើង ក្នុងឆ្នាំ ២០២៤នេះ។