ក្រុមអ្នកតវ៉ាអ៊ីរ៉ង់ បានដុតទង់ជាតិអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ខណៈពួកគេ បានមកប្រមូលផ្តុំគ្នា ក្នុងទីក្រុងតេអេរ៉ង់ ដើម្បីថ្កោលទោស ការវាយប្រហាររបស់អ៊ីស្រាអែលដែលសង្ស័យ ទៅលើស្ថានទូតអ៊ីរ៉ង់ ក្នុងប្រទេសស៊ីរី កាលពីថ្ងៃចន្ទ។

ការទម្លាក់គ្រាប់បែកនេះ បានបង្ហាញពីការកើនឡើងនៅក្នុងសង្គ្រាម ដែលអ៊ីស្រាអែលប្រឆាំងទៅនឹងសត្រូវនៅក្នុងតំបន់របស់ខ្លួន។ ទីក្រុងតេអេរ៉ង់ បាននិយាយថា ការវាយប្រហារនេះ បានសម្លាប់ទីប្រឹក្សាយោធាចំនួនប្រាំពីរនាក់ រួមទាំងមេបញ្ជាការជាន់ខ្ពស់បីនាក់។

អ៊ីស្រាអែល បានកំណត់គោលដៅជាយូរមកហើយ លើទីតាំងយោធាជាសត្រូវអ៊ីរ៉ង់ និងអ្នកទាំងឡាយណាដែលធ្វើសង្គ្រាមតំណាងនៅក្នុងប្រទេសស៊ីរី ហើយបានបង្កើនការវាយប្រហារទាំងនោះស្របជាមួយយុទ្ធនាការរបស់ខ្លួនប្រឆាំងក្រុមហាម៉ាសប៉ាឡេស្ទីនគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។