មីយ៉ាន់ម៉ា៖ ក្រុមអាជ្ញាធរបាននិយាយថា មនុស្សជំនិតរបស់មេដឹកនាំមីយ៉ាន់ម៉ាដែលត្រូវបានទម្លាក់ពីតំណែងគឺលោកស្រី Aung San Suu Kyi និងជាអ្នកធ្វើយុទ្ធនាការលទ្ធិប្រជាធិបតេយ្យដ៏រឹងមាំបានស្លាប់កាលពីថ្ងៃអង្គារ បន្ទាប់ពីបានឆ្លងវីរុស COVID-19 នៅក្នុងពន្ធនាគារ។

លោក Nyan Win សមាជិកជាន់ខ្ពស់ជើងចាស់ និងជាអតីតអ្នកនាំពាក្យគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យហៅកាត់ថា (NLD) ដឹកនាំដោយលោកស្រី Aung San Suu Kyi មានវ័យ ៧៨ឆ្នាំ។ រូបលោកត្រូវបានចាប់ខ្លួនបន្ទាប់ពីរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈដែលបានទម្លាក់គណបក្ស NLD ចេញពីអំណាច ហើយត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារ Insein ដោយការចោទប្រកាន់ពីការបះបោរ។ អ្នកនាំពាក្យក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ជាឈ្មោះយោធាហៅដោយខ្លួនឯង លោក Zaw Min Tun បាននិយាយថា លោក U Nyan Win ត្រូវបានគេរកឃើញមានរោគសញ្ញា COVID-19 នៅថ្ងៃទី១១ ខែកក្កដា ហើយបានផ្ទេរទៅមន្ទីរពេទ្យទូទៅយ៉ាងហ្គោនដើម្បីទទួលការព្យាបាល។ លោកបានស្លាប់នៅព្រឹកនេះម៉ោង ៩ព្រឹកនៅមន្ទីរពេទ្យ។ លោកបានបន្ថែមថា លោក Nyan Win មានជំងឺលើសឈាម និងទឹកនោមផ្អែម៕
អត្ថបទ៖ សុខមាន