ភ្លៀងធ្លាក់ខ្លាំង បានវាយបោកបក់នៅទីក្រុង Edolo ប្រទេសអ៊ីតាលី ក្នុងតំបន់ Val Camonica កាលពីថ្ងៃចន្ទ បណ្តាលឱ្យមានទឹកជំនន់ និងបំណាក់ដី។

ក្រុមអ្នកពន្លត់អគ្គីភ័យរបស់ប្រទេសអ៊ីតាលី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា មនុស្សយ៉ាងហោចណាស់ ១៥ នាក់ត្រូវបានជម្លៀសចេញពីតំបន់នោះ។
វីដេអូដែលចេញផ្សាយដោយអង្គភាពសេវាសង្គ្រោះបន្ទាន់ បានបង្ហាញពីផ្លូវទឹកពេញហៀរ និងលំហូរដីល្បប់ ហូរធ្លាក់តាមផ្លូវថ្នល់ក្នុងទីក្រុង Edolo ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ក្រុមអ្នកពន្លត់អគ្គីភ័យ និងក្រុមការពារស៊ីវិល បានអនុវត្តបេសកកម្មចុះសិក្សា រួមជាមួយមន្ត្រីភូមិសាស្ត្រក្នុងតំបន់ ដើម្បីវាយតម្លៃហានិភ័យជលធរណីវិទ្យា សម្រាប់ផ្លូវថ្នល់ ដែលតភ្ជាប់ ទីក្រុង Edolo ទៅកាន់ទីក្រុង Aprica ។ សេចក្តីរាយការណ៍ និយាយថាផ្លូវថ្នល់នេះ នៅតែត្រូវបានបិទ រហូតដល់ថ្ងៃអង្គារទី២ ខែ មេសានេះ។