អវត្តមានរបស់ស្រ្តីទី១ របស់កូរ៉េខាងត្បូង ពីក្រសែភ្នែកសាធារណៈ បង្កជាចម្ងល់មុនការបោះឆ្នោត

2024/04/02 05:15:27 pm        118

ស្រ្តីទីមួយរបស់កូរ៉េខាងត្បូង លោកស្រី គីម គុនហេ (Kim Keon Hee) មិនត្រូវបានគេមើលឃើញជាសាធារណៈទេចាប់តាំងពីខែធ្នូ ឆ្នាំមុនមក បន្ទាប់ពីមានភាពចម្រូងចម្រាសជាបន្តបន្ទាប់ដែលបង្កជាចម្ងល់ជាច្រើន ប៉ុន្តែមនុស្សជាច្រើនមិនមានការភ្ញាក់ផ្អើលឡើយចំពោះការអវត្តមានរបស់លោកស្រីដ៏យូរបែបនេះ នៅមុនការបោះឆ្នោតសភាជាន់ខ្ពស់នៅសប្តាហ៍ក្រោយនៅថ្ងៃទី ១០ ខែមេសា។

លោកប្រធានាធិបតី យ៉ុន សុកយ៉ុល (Yoon Suk Yeol) មិនឈរឈ្មោះប្រជែងតំណែងទៀតទេ ខណៈការបោះឆ្នោតសភា និងប្រធានាធិបតីត្រូវបានរៀបចំដោយឡែកនៅកូរ៉េខាងត្បូង។ ក្នុងនាមជាអ្នកកាន់តំណែងការិយាល័យ និងតាមផ្លូវច្បាប់ លោក យ៉ុន មិនត្រូវបានអនុញ្ញាតក្នុងការធ្វើយុទ្ធនាការឱ្យគណបក្សអំណាចប្រជាជន (PPP) របស់ខ្លួន ដែលកំពុងប្រឈមមុខនឹងការតស៊ូដើម្បីដណ្តើមអំណាចមកវិញ។

ទោះជាយ៉ាងណាក៏ដោយ អវត្តមានដែលមិនធ្លាប់មានពីមុនមករបស់លោកស្រី គីម ចាប់តាំងពីលោកស្រី និងស្វាមី ត្រឡប់ពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសហូឡង់ កាលពីថ្ងៃទី ១៥ ខែធ្នូ មក ត្រូវបានចាត់ទុកថាជាការសម្រេចចិត្តខាងនយោបាយ ដើម្បីការពារបក្សអំណាចប្រជាជន PPP ពីកត្តាអវិជ្ជមានណាមួយ។

លោកស្រី គីម បានទាញទម្លាក់ប្រជាប្រិយភាពរបស់លោក យ៉ុន យ៉ាងខ្លាំងដោយសារតែការស៊ើបអង្កេតលើការចោទប្រកាន់ថាលោកស្រីជាប់ពាក់ព័ន្ធក្នុងការបំភាន់តម្លៃភាគហ៊ុនមុនពេលលោក យ៉ុន ចូលកាន់តំណែងក្នុងឆ្នាំ ២០២២ ហើយនិងរឿងអាស្រូវកាបូប ឌី-អរ (Dior) បន្ទាប់ពីវីដេអូពីកាមេរ៉ាលួចថត បានចេញផ្សាយហាក់ដូចជាបង្ហាញថា លោកស្រីទទួលយកកាបូបនោះជាកាដូ ដែលគំរាមសាបព្រួសការខ្វែងគំនិតគ្នា និងភាពមិនចុះសម្រុងរវាងលោក យ៉ុន និងបក្ស PPP របស់លោក៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm