រដ្ឋមន្ត្រីប៉េរូ ៦ រូបលាលែងពីតំណែង បន្ទាប់ពីនគរបាលឆ្មក់ចូលឆែកឆេរនិវេសនដ្ឋានប្រធានាធិបតី

2024/04/02 05:19:34 pm        115

រដ្ឋមន្ត្រីចំនួនប្រាំមួយរូបរបស់ប្រទេសប៉េរូ ត្រូវបានជំនួសតំណែងកាលពីថ្ងៃចន្ទ (០១ មីនា) បន្ទាប់ពីពួកគេបានលាលែងពីតំណែងភ្លាមៗ ស្របពេលមានរឿងអាស្រូវនយោបាយថ្មីពាក់ព័ន្ធនឹងនាឡិកាប្រណីតដែលកំណត់គោលដៅលើប្រធានាធិបតីប៉េរូ ដោយតម្រូវឱ្យមានការរុះរើគណរដ្ឋមន្រ្តី និងបន្ថែមភាពប្រែប្រួលថែមទៀតដល់នយោបាយដ៏រង្គោះរង្គើរបស់ប្រទេសអាមេរិកខាងត្បូងមួយនេះ។

ការលាលែងពីតំណែងភ្លាមៗនេះ ដែលរួមទាំងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្វើឡើងបន្ទាប់ពីការស៊ើបអង្កេតមួយជុំវិញការចោទប្រកាន់ពីការប្រព្រឹត្តខុសច្បាប់ដោយប្រធានាធិបតី លោកស្រី ឌីណា បូលូអាតតេ (Dina Boluarte) ដែលកំពុងត្រូវបានស៊ើបអង្កេតជុំវិញនាឡិកាម៉ាក រ៉ូឡិច (Rolex) ស៊េរីខ្ពស់ជាច្រើនគ្រឿងរបស់លោកស្រី។

នគរបាល និងក្រុមរដ្ឋអាជ្ញាបានឆ្មក់ចូលនិវេសនដ្ឋាន និងការិយាល័យរបស់មេដឹកនាំរូបនេះកាលពីចុងសប្តាហ៍ ដើម្បីស្វែងរកភស្តុតាងនៃប្រភពដើមនៃនាឡិកា Rolex យ៉ាងហោចណាស់បីគ្រឿង។

លោកស្រី បូលូអាតតេ បានបដិសេធថាខ្លួនមិនបានធ្វើខុសអ្វីឡើយ ហើយបានទទូចថាលោកស្រីទិញនាឡិកាដោយថវិកាផ្ទាល់ខ្លួនប៉ុណ្ណោះ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក វីកទ័រ តរ៉េស (Victor Torres) បានប្រកាសពីការសម្រេចចិត្តចុះចេញពីតំណែងកាលពីថ្ងៃច័ន្ទ ដែលត្រូវបានបន្តដោយការលាលែងពីរដ្ឋមន្ត្រីអប់រំ និងរដ្ឋមន្ត្រីកិច្ចការនារី ព្រមទាំងការលាលែងពីគណៈរដ្ឋមន្ត្រីចំនួនបីរូបបន្ថែមទៀត។ អ្នកទាំងអស់នោះបានសម្តែងការគាំទ្រចំពោះលោកស្រី បូលូអាតតេ ដោយរដ្ឋមន្រ្តីម្នាក់ក្នុងចំណោមនោះបានហៅការឆ្មក់ឆែកឆេររបស់នគរបាលនេះថាថារឿង «មិនចាំបាច់» និង «ហួសហេតុ»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        150
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        140
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        139

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm