ឯកឧត្តមបណ្ឌិត ម៉ឹង មករា ចូលរួមប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន តាមបណ្តាឃុំ នៃស្រុកមេមត់

2024/04/02 06:06:11 pm        273

កំពង់ចាម៖ ឯកឧត្តមបណ្ឌិត ម៉ឹង មករា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកមេមត់ ខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន តាមបណ្តាឃុំ នៃស្រុកមេមត់ ដែលបានប្រព្រឹត្តិទៅនៅសាលាស្រុកមេមត់ នាថ្ងៃទី១ ខែមេសា ម្សិលមិញនេះ។

ការបែងចែកសមាសភាពក្រុមការងាររាជរដ្ឋាភិបាល បានចែកជា ១៥ក្រុម រួមមាន៖ ក្រុមការងារចល័ត ដឹកនាំផ្ទាល់ដោយ ឯកឧត្តមបណ្ឌិត ម៉ឹង មករា និង១៤ក្រុមការងារទៀត ចុះតាមមូលដ្ឋាននៃឃុំទាំង១៤ ក្នុងស្រុកមេមត់។

ឯកឧត្តមបណ្ឌិតប្រធាន បានធ្វើការណែនាំដល់ក្រុមការងារឲ្យបន្តយកចិត្តទុកដាក់ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវខ្ពស់ក្នុងការបំពេញការងារដែលរាជរដ្ឋាភិបាលប្រគល់ជូន ពិសេសការរួម​ចំណែកអនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជ​រដ្ឋាភិបាល ដែលជាបេសកកម្មចម្បង របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ស្រុកមេមត់ ដើម្បីធានាឲ្យបាននូវសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយប្រសិទ្ធិភាព និងចីរភាព។

ឯកឧត្តមបណ្ឌិត ម៉ឹង មករា ក៏បានផ្សព្វផ្សាយរម្លឹកឡើងវិញនូវ "យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១" ដែលជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដល់អង្គពិធីទាំងមូល និងបានសង្កត់ធ្ងន់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានកំណត់នូវបេសកកម្ម​ជា​ប្រវត្តិសាស្ត្រចម្បងៗចំនួនពីរ ទី១.រក្សា និងថែបំប៉នសុខសន្តិភាព ដែលសម្រេចបានមកដោយ​លំបាក ជាមួយនឹងការលះបង់មិនអាចកាត់ថ្លៃបាន និងពូនជ្រុំចលនការនៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជារួម។ទី២.កសាង និងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ជំរុញសន្ទុះនៃការ​អភិវឌ្ឍ​ប្រទេសជាតិ ដោយឆ្លងកាត់បង្គោលចរនៃការប្រែក្លាយខ្លួន ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់​នៅឆ្នាំ២០៣០ ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យប្រែក្លាយ​កម្ពុជា ជាប្រទេសអភិវឌ្ឍន៍ពេញលេញ​លើគ្រប់វិស័យ នៅឆ្នាំ២០៥០ តាមរយៈការកសាងភាពធន់រឹងមាំនៃវិស័យទាំង៥ ពោលគឺ៖ ភាពធន់នៃវិស័យសាធារណៈ ភាពធន់នៃវិស័យសេដ្ឋកិច្ច ​ភាពធន់នៃវិស័យហិរញ្ញវត្ថុ ភាពធន់​នៃវិស័យ​មូលធនមនុស្សនិងសង្គម និងភាពធន់នៃវិស័យបរិស្ថាន ក្នុងការឆ្លើយតបនឹងការ​ប្រែប្រួល​អាកាសធាតុ។

ក្នុងពិធីសំណេះសំណាលឯកឧត្តមបណ្ឌិត ម៉ឹង មករា បានគូសរំលេចថា "យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១" រៀបចំឡើង ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅ​កសាង​មូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ នេះ នឹងបន្តពង្រឹង និងពង្រីកនូវការលើកស្ទួយកម្រិតជីវភាពគ្រួសារប្រជាពលរដ្ឋ​គ្រប់ទីកន្លែងទូទាំងប្រទេស ​បង្កើតការងារ ​និងធនធានមនុស្សឲ្យបានកាន់តែច្រើន ដើម្បីចូលរួម​ចំណែក​ក្នុងការធានាឲ្យបាននូវកំណើនសេដ្ឋកិច្ចជាតិ។

សូមបញ្ជាក់ផងដែរក្នុងការរួមចំណែកបង្កើននូវសេដ្ឋកិច្ចប្រជាពលរដ្ឋក្នុងស្រុកមេមត់ ឯកឧត្តមប្រធានក្រុមការងារ បានដាក់ចេញនូវគោលការណ៍ចម្បងៗជាបឋម រួមមាន៖

ទី១. ស្រុកមេមត់ ត្រូវមានបរិស្ថានស្អាត ប្រជាពលរដ្ឋតាមភូមិឃុំត្រូវយល់ដឹងនូវគុណតម្លៃ និងប្រយោជន៍ពីការអនុវត្តអនាម័យបរិស្ថានស្អាត ដើម្បីជួយឱ្យមានសុខភាពល្អ ជៀសផុតពីការឆ្លងជំងឺ និងមានភាពទាក់ទាញនូវការវិនិយោគចូលមកក្នុងភូមិឃុំ ស្រុកមេមត់ ទាំងបច្ចុប្បន្ន និងពេលអនាគត។

ឯកឧត្តមបណ្ឌិតប្រធានក្រុមការងារ បានសង្កត់ធ្ងន់ថា ដើម្បីឲ្យបរិស្ថាននិងសោភ័ណភាព​ទីប្រជុំជនក្នុង​ស្រុកមេមត់ស្អាត និងមានរបៀបរៀបរយ អង្គភាពសាធារណៈ គ្រឹះស្ថានអប់រំ មន្ទីរពេទ្យ វត្តអារាម ត្រូវអនុវត្តជាគំរូដល់ប្រជាពលរដ្ឋ ធ្វើជា "វីរៈជនបរិស្ថាន" ក្នុងគោលបំណងអប់រំ​ផ្សព្វផ្សាយ ពីការវេចខ្ចប់ ទុកដាក់ ការញែកសំរាម និងគៀគរប្រជាពលរដ្ឋឲ្យចូលរួមប្រើប្រាស់​សេវាប្រមូលសំរាមឲ្យបានកាន់តែច្រើន។ លើសពីនេះ អាជ្ញាធរស្រុកមេមត់ ត្រូវអនុវត្តការងារគ្រប់គ្រងបរិស្ថានឲ្យមាននិរន្តរភាព និងត្រូវបន្តពង្រីកវិសាលភាពគ្រប់គ្រង​សំរាមសាធារណៈឲ្យមានប្រសិទ្ធភាពខ្ពស់។ទី២. ពង្រឹងប្រសិទ្ធភាពនៃការធ្វើ "សេដ្ឋកិច្ចកសិកម្ម" ក្នុងស្រុកមេមត់ តាមរយៈរូបមន្តសហគមន៍កសិកម្ម ដើម្បីធានាឱ្យបាននូវមាត្រដ្ឋាននៃសេដ្ឋកិច្ច ក្នុងប្រតិបត្តិការផលិតកសិផល ​ដែលនាំមកនូវការកាត់បន្ថយចំណាយ ​បង្កើនចំណូល ដើម្បីផ្ដល់នូវអត្ថប្រយោជន៍ក្នុងការប្រកួតប្រជែងទីផ្សារកសិផល ជូនដល់ប្រជាកសិករក្នុងមូលដ្ឋាន​ស្រុកមេមត់។

ជាចុងក្រោយការបន្តជួយដល់ប្រជាជន បញ្ជាក់ឲ្យឃើញថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ជាប់ជាប្រចាំ ដោះស្រាយនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ ការពារ និងបម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ៕ អត្ថបទ៖ កុម្ភៈ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm