ក្រសួងវប្បធម៌ ផ្ទៀងផ្ទាត់កំណត់ និងចុះបញ្ជីបុរាណដ្ឋាន បានជាង១ពាន់បុរាណដ្ឋាន

2021/07/21 11:50:49 am        209

ភ្នំពេញ ៖ ក្នុងបរិបទដែលកម្ពុជា កំពុងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងជំងឺផ្សេងៗ គិតត្រឹមថ្ងៃនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងតែបញ្ជូនមន្រី្តជំនាញ ចុះវាយតម្លៃ​បញ្ចូល និងចាត់ថ្នាក់​បុរាណដ្ឋាន រមណីយដ្ឋាន បានចំនួនជាង១ពាន់ស្ថានីយ ក្នុងចំណោមបុរាណដ្ឋានជាង៦ពាន់ ដែលមាននៅក្នុងបញ្ជី។

លោក វឿន វុទី្ធ ប្រធាននាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវតិ្តវិទ្យា នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់BTV ព័ត៌មាននាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះថា មន្រី្តជំនាញនាយកដ្ឋាន​បុរាណ​វិទ្យា បានធ្វើការផ្ទៀតផ្ទាត់កំណត់ និងចុះបញ្ជីបានចំនួន១១៧០ស្ថានីយ ព្រមទាំង​បោះបង្គោល​កំណត់​ទំហំនិយាមការឃ្វៀលដែនរក្សាការពារ ទុកសម្រាប់រាជរដ្ឋាភិបាលអភិវឌ្ឍន៍ និងប្រជាជន​ធ្វើកសិកម្ម។

សកម្មភាពខាងលើនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរាជរដ្ឋាភិបាល បានដាក់ទិសដៅបោះបង្គោលការពារ បានចំនួនជាង៧០០ស្ថានីយ ក្នុងចំណោមជាង៦ពាន់ស្ថានីយ មាននៅក្នុងបញ្ជី។

លោក វឿន វុទី្ធ បានបញ្ជាក់ទៀតថា ក្រសួងវប្បធម៌ មានវិធានការការពារបុរាណដ្ឋាននោះ គឺទី១. កំណត់ទំហំ តម្រូវឲ្យអាជ្ញាធរដែនដីភូមិ-ឃុំ ទទួលស្គាល់ និងទី២. បើតម្រូវការខានមិនបាន មន្រី្តជំនាញពិនិត្យមើលតម្លៃការពារអភិរក្ស និងតម្លៃសេដ្ឋកិច្ច។ ក្នុងគោលការណ៍ទាំងពីរខាងលើនេះ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្ត​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ តែងតែពិនិត្យហើយ ពិនិត្យទៀត និងមានវិន័យមួយដ៏តឹងរ៉ឹង ​គឺមិនឲ្យ​មាន​មន្រី្តជំនាញណាមួយ ទៅឃុបឃិតជាមួយជនខិលខូច ដើម្បីទៅបំផ្លាញ​ស្ថានីយ​នោះឡើយ។

ដូច្នេះក្នុងនាមក្រសួងវប្បធម៌ សូមអំពាវនាវដល់ជនរួមជាតិ ជាពិសេសប្អូនៗដែលជាមហាជន ឬ ក៏យុវជនសម័យក្រោយ ចូលរួមថែរក្សាការពារ ផ្តល់ព័ត៌មាន បើឃើញអ្នកណាដែលបំផ្លាញ​ស្ថានីយបុរាណ ឬវត្ថុបុរាណ និងមានការជួញដូរ សុំរាយការណ៍ជូនមកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ដូច្នេះការចូលរួម និងថែរក្សា មិនចាំបាច់ ចាំតែអង្គុយយាមនោះទេ បើម្នាក់ ឃើញម្នាក់ខុស ត្រូវតែផ្តល់ព័ត៌មាន ឃើញជនខិលខូចត្រូវរាយការណ៍។ ការមិនរាយការណ៍ បានន័យថាការឃុបឃិត គឺខ្លួនឯងមិនបានស្រលាញ់វប្បធម៌នោះទេ៕

រូបភាព អត្ថបទ រដ្ឋា

\

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am