សម្ដេចធិបតី៖ កម្ពុជាគាំទ្រដល់ការអភិវឌ្ឍបណ្តាញថាមពលអាស៊ានប្រកបដោយភាពរឹងមាំ និងមានសមាហរណកម្ម

2024/04/02 11:12:33 am        129

ក្នុងឱកាសចូលរួមជាអធីបតីពិធី «បើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤» នៅ​ព្រឹក​ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​ មានប្រសាសន៍បញ្ជាក់ថា កម្ពុជាតែង​គាំទ្រ​យ៉ាង​សកម្មដល់​ការអ​ភិវឌ្ឍ​បណ្តាញ​ថាមពល​អាស៊ាន​ប្រកប​ដោយភា​ពរឹងមាំ និងមានសមាហរណកម្ម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាមានកិត្តិយសក្នុងការធ្វើជាម្ចាស់ផ្ទះ ស្រប​ពេល​ដែល​ប្រទេស​អាស៊ានត្រូវដោះស្រាយបញ្ហាប្រឈមជាយុទ្ធសាស្ត្រ និងចាប់យកកាលានុវត្តភាព ដែល​កំពុងកើតមាននៅក្នុងតំបន់។ សម្ដេចធិបតីមានប្រសាសន៍ថា មូលបទ «បញ្ចេញ​សក្តានុពល​អាស៊ាន​៖ ​ការតភ្ជាប់បច្ចេកវិទ្យា និងកំណើនប្រកបដោយបរិយាប័ន្ន» គឺជារបៀប​វារៈ​ចំ​កាលៈទេសៈ និ​ងមានមហិច្ឆតារបស់ប្រទេសអាស៊ានទាំងអស់។

កិច្ចប្រជុំ​កំពូលធុរកិច្ចអាស៊ាន-កម្ពុជា ជាឱកាសក្នុង​ការ​បញ្ចេញ​សក្តានុពល​សេដ្ឋកិច្ច​រវាង​ប្រទេស​កម្ពុជា ​និង​ប្រទេសអាស៊ាន ដោយបានលើកយកប្រធានបទសំខាន់ៗមកជជែកពិភាក្សារួមដូចជា តំណ​ភ្ជាប់ខ្សែបញ្ជូនថាមពលអាស៊ាន ចីរភាព និងថាមពល កកើតឡើងវិញ (ASEAN energy grid connectivity and ASEAN renewable energy and sustainability)។ សម្ដេច​ធិបតី​បញ្ជាក់​ថា កម្ពុជាគឺជាច្រកទ្វារទៅកាន់អាស៊ាន (Cambodia - Gateway to ASEAN) និង​ការ​ប្រើប្រាស់​បច្ចេកវិទ្យាដើម្បីកំណើនប្រកបដោយបរិយាប័ន្ន (Leveraging Technology for Inclusive Growth)។

សម្តេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា កម្ពុជា​តែងគាំទ្រ​យ៉ាង​សកម្មដល់​ការ​អភិវឌ្ឍ​បណ្តាញ​ថាមពល​អាស៊ាន​ប្រកប​ដោយភាពរឹងមាំ និងមានសមាហរណកម្ម។ គម្រោងប្រកប​ដោយ​ចក្ខុ​វិស័យ​វែង​ឆ្ងាយ​បែបនេះនឹងជំរុញឱ្យមាន សន្តិសុខថាមពល និងបង្កើតឱ្យមាន​កាលានុវត្ត​ភាព​សេដ្ឋកិច្ច តាមរយៈរំហូរនៃថាមពលស្អាតឆ្លងកាត់ព្រំដែន។ ការណ៍នេះនឹងជួយពង្រឹងឧស្សាហកម្ម ពង្រឹង​សហគមន៍ និងធ្វើឱ្យអាស៊ាន​ក្លាយ​ទៅ​ជាតំប​ន់​ឈាន​មុខ​ក្នុង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​៕ អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 04:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/21 09:39:00 pm        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 04:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am