រដ្ឋាភិបាលអ៊ីស្រាអែល អនុម័តច្បាប់បិទសារព័ត៌មាន Al Jazeera ជាបណ្ដោះអាសន្ន

2024/04/02 06:15:55 pm        99

សភារបស់អ៊ីស្រាអែល បានអនុម័តច្បាប់មួយកាលពីថ្ងៃចន្ទ ដោយត្រួសត្រាយផ្លូវ ដើម្បីបិទបណ្តាញព័ត៌មាន Al Jazeera ដែលមានមូលដ្ឋាននៅប្រទេសកាតា ក្រោមច្បាប់អនុញ្ញាតឲ្យមានការហាមឃាត់ បណ្តោះអាសន្ននៃបណ្តាញព័ត៌មានបរទេសដែលរដ្ឋាភិបាលចាត់ទុកថា ជាការគំរាមកំហែងដល់សន្តិសុខជាតិ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយថា លោកនឹង «ចាត់វិធានការភ្លាមៗ» ដើម្បីអនុវត្តច្បាប់ប្រឆាំងនឹងសារព័ត៌មាន Al Jazeera ដោយចោទប្រកាន់បណ្តាញព័ត៌មានដែលផ្តល់មូលនិធិដោយប្រទេសកាតាថា បានគាំទ្រការវាយប្រហារថ្ងៃទី៧ ខែតុលារបស់ក្រុមហាម៉ាសប្រឆាំងនឹងអ៊ីស្រាអែល និងបម្រើជាភ្នាក់ងារសម្រាប់អង្គការភេរវកម្មដែលកំណត់ដោយសហរដ្ឋអាមេរិក។

លោកណេតាន់យ៉ាហ៊ូ បានបង្ហោះជាភាសាហ៊ីប្រូ (Hebrew) នៅលើបណ្តាញសង្គមXថា៖«បណ្តាញសារព័ត៌មានភេរវកម្ម Al Jazeera នឹងលែងចាក់ផ្សាយពីអ៊ីស្រាអែលទៀតហើយ។ ខ្ញុំមានបំណងធ្វើសកម្មភាពភ្លាមៗដោយអនុលោមតាមច្បាប់ថ្មី ដើម្បីបញ្ឈប់សកម្មភាពរបស់បណ្តាញសារព័ត៌មាននេះ»។

សារព័ត៌មាន Times of Israel បានរាយការណ៍ថា ច្បាប់នេះ បានអនុម័តដោយសភាអ៊ីស្រាអែល ដោយមានសំឡេងគាំទ្រ៧១សំឡេង និងសំឡេងប្រឆាំង១០សំឡេង នៅក្នុងការអានលើកទីពីរ និងទីបីរបស់ខ្លួននៅក្នុងកិច្ចប្រជុំពេញអង្គនៅក្នុងសភា។ ការសម្រេចឲ្យបិទបណ្តាញសារព័ត៌មានបរទេសនេះដែលចាត់ទុកថាជាការគំរាមកំហែងសន្តិសុខជាតិ អាចអនុវត្តបានតែ៤៥ថ្ងៃប៉ុណ្ណោះ ប៉ុន្តែអាចបន្តជាថ្មីសម្រាប់រយៈពេល ៤៥ ថ្ងៃទៀត។ ច្បាប់នេះ នឹងផុតកំណត់នៅថ្ងៃទី៣១ ខែកក្កដា។

ទាំងអ៊ីស្រាអែល និងសហរដ្ឋអាមេរិក សុទ្ធតែរិះគន់ចំពោះការតាមយកព័ត៌មានរបស់សារព័ត៌មាន Al Jazeera លើអ៊ីស្រាអែលយ៉ាងទូលំទូលាយ និងការរាយការណ៍អំពីសង្រ្គាមរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស ចាប់តាំងពីការវាយប្រហារថ្ងៃទី៧ ខែតុលា។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោកអង់តូនី ប្ល៊ីនខិន (Antony Blinken) បានអំពាវនាវឲ្យរដ្ឋាភិបាលកាតាកាត់បន្ថយការញុះញង់ប្រឆាំងនឹងអ៊ីស្រាអែលនៅក្នុងការផ្សាយរបស់សារព័ត៌មាន Al Jazeera អំពីផលវិបាកនៃការវាយប្រហារខែតុលា។

ប៉ុន្តែរដ្ឋបាលលោកបៃដិន បាននិយាយថា ខ្លួនមានការព្រួយបារម្ភចំពោះការអនុម័តច្បាប់របស់អ៊ីស្រាអែល។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm