អង្គការទេសន្តប្រវេសន៍អន្តរជាតិ (IOM) កាលពីថ្ងៃចន្ទ បាននិយាយថា ជនអន្តោប្រវេសន៍ចំនួន ៤៨០នាក់ ត្រូវបានជួយសង្គ្រោះនៅឆ្នេរសមុទ្រប្រទេសលីប៊ី កាលពីសប្តាហ៍កន្លងទៅនេះ។

អង្គការ IOM បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២៤ ជនអន្តោប្រវេសន៍ចំនួន ៤៨០នាក់ ត្រូវបានស្ទាក់ចាប់ ហើយបានបញ្ជូនត្រឡប់ទៅកាន់ប្រទេសលីប៊ីវិញ។
អង្គការ IOM បាននិយាយថា ជនអន្តោប្រវេសន៍ ដែលត្រូវបានជួយសង្គ្រោះរួមមានស្ត្រី ២៦ នាក់ និងកុមារ ៥ នាក់ ហើយសាកសពជនអន្តោប្រវេសន៍ពីរនាក់ត្រូវបានស្រង់យកមកវិញ។

ជនអន្តោប្រវេសន៍សរុបចំនួន ៣.៧៩១នាក់ ត្រូវបានជួយសង្គ្រោះ ខណៈ១២០នាក់ បានស្លាប់ និង ២៥៣នាក់ផ្សេងទៀត បានបាត់ខ្លួននៅឆ្នេរសមុទ្រលីប៊ី។
ជនអន្តោប្រវេសន៍គ្មានឯកសារជាច្រើននាក់ ដែលភាគច្រើនមកពីទ្វីបអាហ្រ្វិក បានជ្រើសរើសឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ ទៅកាន់ឆ្នេរសមុទ្រអឺរ៉ុបពីប្រទេសលីប៊ី ដែលទទួលរងភាពចលាចលចាប់តាំងពីឆ្នាំ ២០១១ នៅពេលដែលអតីតមេដឹកនាំចុងក្រោយ លោក មួម៉ាហ្គាដាហ្វី(Muammar Gaddafi) ត្រូវបានផ្ដួលរំលំ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រទេសលីប៊ី លោក Emad al-Tarabelsi កាលពីពេលថ្មីៗនេះបាននិយាយព្រលយពាក្យថា ក្រសួងគ្រោងនឹងធ្វើមាតុភូមិនិវត្តន៍ជនអន្តោប្រវសេន៍ខុសច្បាប់ជាង ២០.០០០ នាក់ក្នុងឆ្នាំនេះ។