អង្គការសហប្រជាជាតិ បន្តផ្តល់ជំនួយបន្ទាន់ដល់ប្រទេសហៃទី

2024/04/02 08:23:04 pm        106

អ្នកនាំពាក្យអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃចន្ទថា អង្គការសហប្រជាជាតិ និងដៃគូរបស់ខ្លួន បន្តធ្វើការងារជម្នះគ្រប់ឧបសគ្គដើម្បីផ្តល់ជំនួយបន្ទាន់ប្រចាំថ្ងៃដល់ប្រជាជនដែលរងផលប៉ះពាល់ដោយអំពើហិង្សានៅក្នុងរដ្ឋធានី ព័រ អូប្រាំង ប្រទេសហៃទី។

លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា កម្មវិធីស្បៀងអាហារពិភពលោក (WFP) អាចផ្តល់អាហារជាង ២៨.០០០កញ្ចប់ ដល់ប្រជាជនដែលត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេដោយសារតែអំពើហិង្សា។

ទោះបីជាមានអសន្តិសុខរីករាលដាលក៏ដោយ អង្គការកម្មវិធីស្បៀងអាហារពិភពលោក(WFP) រាយការណ៍ថា ខ្លួនបានផ្តល់ជំនួយស្បៀងអាហារដល់បុរស ស្ត្រី និងកុមារប្រមាណ ៤៨០.០០០នាក់នៅទូទាំងប្រទេស ចាប់តាំងពីដើម ខែមីនា មក។ លោកនិយាយថា កិច្ចខិតខំប្រឹងប្រែងទាំងនេះ អាចធ្វើទៅបានដោយសារដៃគូនានាក្នុងតំបន់ រួមទាំងអង្គការមិនមែនរដ្ឋាភិបាលរបស់ប្រទេសហៃទី អាជីវកម្មក្នុងស្រុក និងអង្គការកសិករហៃទី។

ក្នុងរយៈពេលមួយខែកន្លងទៅនេះ ដៃគូមនុស្សធម៌របស់អង្គការសហប្រជាជាតិ បានផ្តល់ទឹកស្អាតជាង ២,៣លានលីត្រទៅកាន់មជ្ឈមណ្ឌលជម្លៀសប្រមាណ២៩កន្លែង ដែលបានផ្តល់ប្រយោជន៍ដល់ជនភៀសខ្លួនប្រមាណ ៦០.០០០នាក់ ហើយដៃគូផ្នែកសុខាភិបាល ក៏បានផ្តល់ឱសថ និងផ្តល់ជំនួយផ្លូវចិត្តដល់អ្នកទាំងឡាយណាដែលមានរបួស។

លោកបាននិយាយថា វិស័យសុខាភិបាលរបស់ប្រទេសហៃទី បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយអំពើហឹង្សាកាលពីខែមុន ដោយយ៉ាងហោចណាស់ពាក់កណ្តាលនៃមណ្ឌលសុខភាព នៅក្នុងរដ្ឋធានីត្រូវបានបិទ ឬដំណើរការក្រោមសមត្ថភាពធម្មតា។

នៅទូទាំងប្រទេស មនុស្សជាង ៣៦០.០០០នាក់ បានភៀសខ្លួនចេញពីលំនៅឋាន ដែលក្នុងនោះ ១៦០.០០០នាក់ ស្ថិតនៅក្នុងទីក្រុងព័រអូប្រាំង។ សាលារៀនជាង ១.០០០កន្លែង ត្រូវបានបិទទ្វារនៅទូទាំងប្រទេស។ ទន្ទឹមនឹងនោះ តម្រូវការមនុស្សធម៌ និងផែនការឆ្លើយតបសម្រាប់ប្រទេសហៃទី នៅតែបន្តខ្វះមូលនិធិយ៉ាងធ្ងន់ធ្ងរ ដោយទទួលបានមូលនិធិតិចជាង ៧ ភាគរយ នៃមូលនិធិ ៦៧៤ លានដុល្លារអាមេរិក ដែលត្រូវការ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        174
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        161
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm