ឯកឧត្តម ហេង សួរ៖ ការសម្ពោធការិយាល័យសមាគមជប៉ុន-កម្ពុជា នៅភ្នំពេញ ជាសារនយោបាយដ៏មានទម្ងន់

2024/04/02 08:29:51 pm        84

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា ការ​សម្ពោធ​ការិយាល័យសមាគមជប៉ុន-កម្ពុជានៅរាជធានីភ្នំពេញដែលជាស្ថានតំណាងជំនួញ គឺ​ជា​សារនយោបាយដ៏មានទម្ងន់សម្រាប់អ្នកវិនិយោគជប៉ុនចំពោះទំនុកចិត្តមកកាន់ប្រទេសកម្ពុជា។ ប្រសាសន៍​របស់ឯកឧត្តមរដ្ឋមន្ត្រីបែបនេះ គឺក្នុងពេលដែល​ឯកឧត្តម​បាន​ចូល​រួម​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ការិយាល័យសមាគម ជប៉ុន-កម្ពុជាប្រចាំរាជធានីភ្នំពេញកាលពីថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ២០២៤​។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការបង្កើតការិយាល័យនេះ គឺសក្ខីភាព​បញ្ជាក់​ទៅ​កាន់​ប្រជាជន​ជប៉ុន ក៏ដូចជាអ្នកវិនិយោគថា កម្ពុជាជាកន្លែងសុវត្ថិភាព និងជាកន្លែង​ប្រកប​ដោយ​សក្តានុពល​ក្នុងការវិនិយោគ និងទំនុកចិត្ត។ ទន្ទឹមនឹងនេះ ការរិយាល័យក៏នឹង​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ផ្តល់ព័ត៌មានទៅកាន់វិនិយោគជប៉ុនកាន់តែច្រើនអំពីឱកាស និងសក្តានុពល​របស់​កម្ពុជា​ ហើយស្ថានតំណាងជំនួញរបស់ជប៉ុនមួយនេះ ក៏នឹងក្លាយជា​ឈ្នាន់​ក្នុង​ការ​ទំនាក់​ទំនង​ជាមួយ​នឹងក្រសួង​ស្ថាប័ន​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ដែល​សុទ្ធ​សឹង​តែ​ជា​ចំណុច​គន្លឹះ​ដែល​បម្រើ​ដល់​ការ​វិនិយោគ។

ឯកឧត្តមហេង សួរ បានសង្កត់ធ្ងន់ថា ការបង្កើតការិយាល័យសមាគមជប៉ុននៅកម្ពុជានាពេលនេះ នឹង​ក្លាយ​ជា​ទម្ងន់​នយោបាយ​ដែល​បង្ហាញ​ពី​ផ្លែផ្កា​ទំនាក់​ទំនង​កម្ពុជា និងជ​ប៉ុន​ខណៈ​ដែល​ប្រទេស​ទាំងពីរ​ទើប​ដំឡើងកម្រិត​ជាដៃគូ​យុទ្ធសាស្ត្រគ្រប់ជ្រុង​ជ្រោយ​ក្នុងខួ​ប​៧០​ឆ្នាំ​នៃ​ទំនាក់​ទំនង​កាល​ពី​ឆ្នាំ​២០២៣កន្លងទៅថ្មីៗនេះ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ពីការគាំទ្ររបស់ក្រសួងការងារ និង​បណ្តុះប​ណ្តាល​វិជ្ជា​ជីវៈ ទៅកាន់​សមាគម​ជប៉ុន​នៅ​កម្ពុ​ជាដើ​ម្បី​ឱ្យដំណើ​រកា​រដោ​យ​រលូន​ដើម្បី​ឱ្យ​ការ​វិនិយោគ​របស់​ជប៉ុន​កាន់​តែកើនឡើងជាលំដាប់ ដែលនឹង​បង្កើត​ឱកាស​ការងារ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​សម្រាប់​ប្រជា​ពលរដ្ឋ​កម្ពុជាក្នុងស្រុកបន្ថែមទៀត។

ក្នុងនាមជាសមាជិករាជរដ្ឋាភិបាល ឯកឧត្តមរដ្ឋមន្ត្រី បង្ហាញពីជំហរ​គាំទ្រ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ដែល​មានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដែលតែង​តែ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​វិនិយោគិន​ជប៉ុន​ក្នុង​ការប​ណ្តាក់​ទុន​រក​ស៊ីនៅ​កម្ពុជា​តាម​រ​យៈ​ការ​យោគយល់ និង​អនុគ្រោះ​ជា​ច្រើន​ដើម្បីធ្វើយ៉ាងណាជំរុញការបោះទុនវិនិយោគ​នៅ​កម្ពុជា​ជា​ពិសេស​សហ​គ្រាសខ្នា​ត​តូច និង​មធ្យម​រវា​ងប្រទេសទាំងពីរ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm