សម្តេចធិបតី៖ កម្ពុជាត្រៀមខ្លួនជាស្រេចធ្វើជាដៃគូយុទ្ធសាស្ត្ររបស់ធុរជន និងវិនិយោគិន ក្នុងការចាប់យកកាលានុវត្តភាពសេដ្ឋកិច្ចប្រកបដោយជវភាពរបស់អាស៊ាន

2024/04/02 08:44:20 pm        75

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ ភូគីត្រា ក្នុងរាជធានីភ្នំពេញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើក «កិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ ២០២៤» ក្រោមមូលបទ «បញ្ចេញសក្តានុពលអាស៊ាន ៖ ការតភ្ជាប់បច្ចេកវិទ្យា និងកំណើនប្រកបដោយបរិយាប័ន្ន» ។

ក្នុងឱកាសដ៏វិសេសវិសាល សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូន​ចំពោះគណៈប្រតិភូជាតិ និងអន្តរជាតិ ដែលបានអញ្ជើញមកកាន់កម្ពុជា ធ្វើការពិភាក្សាក្រោម​មូលបទ «បញ្ចេញសក្តានុពលអាស៊ាន ៖ ការតភ្ជាប់បច្ចេកវិទ្យា និងកំណើនប្រកបដោយបរិយាប័ន្ន» ដែលជារបៀបវារៈត្រូវតាមកាលៈទេសៈ ​និងមាន​ មហិច្ឆតា ដើម្បីពង្រឹងភាពជាដៃគូ ក្នុងការលើក​ស្ទួយការ​ជឿនលឿននៃបច្ចេកវិទ្យា ​និងជំរុញសហគមន៍អាស៊ានឱ្យកាន់តែមានវិបុលភាព និងសមធម៌ ។

លើសពីនេះ វេទិការនេះ ក៏ជាសក្តានុពលក្នុងការបង្កើតជាកាតាលីករ សម្រាប់ការបង្កើនកិច្ច​សហការធុរកិច្ច ​និងពង្រឹងទំនាក់ទំនងរវាងប្រជាជាតិអាស៊ាន ​និងដៃគូសកល និងជាមូលដ្ឋាន​គ្រឹះសម្រាប់វិបុលភាពរួម និងអនាគតសេដ្ឋកិច្ច ​ដែលមានភាពធន់ជាងមុន សម្រាប់គ្រប់​តួអង្គពាក់ព័ន្ធ ។

សម្តេចនាយករដ្ឋមន្ត្រី បានបន្តទៀតថា កម្ពុជា គឺជាដៃគូដ៏រស់រវើក និងដ៏ទាក់ទាញ ក្នុង​សហគមន៍​អាស៊ាន ។ ជាមួយទីតាំងប្រកបដោយឧត្តមភាព​ និងយុទ្ធសាស្ត្ររបស់កម្ពុជា ផ្តល់នូវ ការតភ្ជាប់​ដោយ​រលូន និងបង្កើតឱ្យមានប្រព័ន្ធអេកូឡូស៊ីនៃ កិច្ចសហការ ​ដែលផ្តោតលើការផ្តល់ផលប្រយោ ជន៍ទៅវិញទៅ មក និងសុខុមាលភាពរួម នៅទូទាំងតំបន់។

ទន្ទឹមនេះសមាជិកភាពជាយុទ្ធសាស្ត្ររបស់កម្ពុជានៅក្នុងកិច្ចព្រមព្រៀង ពាណិជ្ជកម្មសំខាន់ៗ ក្នុងតំបន់ និងសកលលោក ដូចជា តំបន់ពាណិជ្ជកម្មសេរីអាស៊ាន RCEP និង WTO ធ្វើឱ្យកម្ពុជា​ក្លាយទៅជាតួអង្គប្រកបដោយសមាហរណកម្មខ្ពស់មួយ ​នៅក្នុងទីផ្សារសកលដែលពោរពេញដោយ ជវភាព ។ ផលិតផលដែល «ផលិតនៅកម្ពុជា» ​ដូចជា សំលៀកបំពាក់ និងកង់ មានការ ទទួល​ស្គាល់​នៅទូទាំងសកលលោកនាបច្ចុប្បន្ន ​ដោយសារគុណភាព​ និងតម្លៃ​ ដែលមាន ភាព​ប្រកួតប្រជែង ដែលការណ៍នេះ បានបង្ហាញឱ្យឃើញពីវត្តមានកាន់តែខ្លាំងឡើង របស់កម្ពុជា នៅលើ ទីផ្សារសកល ។ លើសពីនេះ កម្ពុជាជឿជាក់យ៉ាងមុតមាំថា សហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលមាន ភាពរឹងមាំ ភាពធន់ និងសមាហរណកម្ម អាចនាំមកនូវវិបុលភាពរួម សម្រាប់រដ្ឋជាសមាជិកទាំងអស់ ។ ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងជំរុញការអនុវត្ត “យុទ្ធសាស្ត្រប្រទេស បូក” (Plus-One Strategy) តាមរយៈការទាក់ទាញការវិនិយោគ ជាពិសេសក្នុងឧស្សាហកម្មដែល ប្រើ បច្ចេកវិទ្យាមធ្យម ឱ្យមកសាងសង់រោងចក្រនៅកម្ពុជា ដើម្បីផ្គត់ផ្គង់គ្រឿងបន្លាស់ ឬផលិតផល​ពាក់កណ្តាលសម្រេច ទៅឱ្យរោងចក្រធំៗនៅក្នុងប្រទេសជិតខាងក្នុងតំបន់អាស៊ាន ព្រមទាំង​បានអនុម័ត ច្បាប់ស្តីពីការវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្តល់ជូនវិនិយោគិននូវ​សក្តានុពល និងឧត្តមភាពជាយុទ្ធសាស្រ្ត ដ៏គួរឱ្យទាក់ទាញ ជាមួយនឹងការលើកទឹកចិត្តជាច្រើន​ដល់គម្រោងវិនិយោគក្នុងវិស័យអាទិភាពសំខាន់ៗ ។ ជាងនេះទៀត កម្ពុជា ក៏បាន និង កំពុង ធ្វើការវិនិយោគ ជា យុទ្ធសាស្ត្រ លើ បណ្តាញ ហេដ្ឋារចនាសម្ព័ន្ធ ដែល តភ្ជាប់ គ្នា ទៅវិញទៅមក ដោយរួមបញ្ចូលការអភិវឌ្ឍផ្លូវលឿន កំពង់ផែទឹកជ្រៅ អាកាសយានដ្ឋានអន្តរជាតិ និងមជ្ឈមណ្ឌល​ឡូជីស្ទីកទំនើប ជាដើម ដែលអភិក្រមគ្រប់ជ្រុងជ្រោយនេះនឹងជំរុញការតភ្ជាប់​ក្នុងតំបន់ដោយរលូន និងមានប្រសិទ្ធភាព ទៅកាន់ច្រករបៀងសេដ្ឋកិច្ចសំខាន់ៗនៅកម្ពុជា និងតំបន់អាស៊ានទាំងមូល ហើយការវិនិយោគជាយុទ្ធសាស្ត្រទាំងនេះ នឹងជំរុញ ឱ្យមានការកាត់បន្ថយចំណាយឡូជីស្ទីក និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការនៃធុរកិច្ច ដែលកំពុងប្រតិបត្តិការនៅកម្ពុជា ដើម្បី ឱ្យពួកគេ អាច ទាញ យកសក្តានុពលដ៏ធំពីទីផ្សារក្នុងតំបន់ ។

ជាចុងក្រោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើការអះអាងថា កម្ពុជាត្រៀមខ្លួនជាស្រេច ធ្វើជាដៃគូយុទ្ធសាស្ត្ររបស់ធុរជន និងវិនិយោគិន ក្នុងការចាប់យកកាលានុវត្តភាពសេដ្ឋកិច្ច​ប្រកប​ដោយជវភាពរបស់អាស៊ាន ហើយប្តេជ្ញាសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋជាសមាជិកអាស៊ាន និងដៃគូសន្ទនា ​ដើម្បីកសាងសហគមន៍សេដ្ឋកិច្ចអាស៊ានប្រកបដោយភាពធន់​ ចីរភាព ​បរិយាប័ន្ន និងភាពប្រកួតប្រជែង ដើម្បីផលប្រយោជន៍រួមសម្រាប់តំបន់ ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm