ប្រធានាធិបតីទួរគី លោក ថាយីប អឺដូហ្កាន់ (Tayyip Erdogan) បានប្តេជ្ញាកាលពីថ្ងៃចន្ទ (០១ មេសា) ក្នុងការកែតម្រូវរាល់កំហុសដែលនាំទៅដល់ការបរាជ័យរបស់គណបក្សខ្លួននៅក្នុងការបោះឆ្នោតក្នុងស្រុករបស់ប្រទេសទួរគី ដែលក្រុមបក្សប្រឆាំងបានលើកយកបញ្ហាសេដ្ឋកិច្ច ដែលគាំទ្រដោយអ្នកបោះឆ្នោតអ៊ីស្លាមនិយម និងបង្កឱ្យមានភាពមិនច្បាស់លាស់លើផែនការកំណែទម្រង់របស់ប្រធានាធិបតីរូបនេះ។

ការបោះឆ្នោតកាលពីថ្ងៃអាទិត្យ បានក្លាយជាការបរាជ័យដ៏អាក្រក់បំផុតរបស់គណបក្សយុត្តិធម៌ និងការអភិវឌ្ឍ (AKP) របស់លោក អឺដូហ្កាន់ ក្នុងរយៈពេលជាង ២០ ឆ្នាំនៃការកាន់អំណាច ដោយធ្វើឱ្យគណបក្សប្រឆាំងរស់ឡើងវិញ និងពង្រឹងជំហររបស់អភិបាលក្រុងអ៊ីស្តង់ប៊ុល លោក អេក្រែម អ៊ីម៉ាមូកឡូ (Ekrem Imamoglu) ដែលជាគូប្រជែងដ៏សំខាន់របស់ប្រធានាធិបតី។

ដោយគូរឡើងវិញនូវផែនទីនយោបាយដែលគ្រប់គ្រងដោយបក្ស AKP ជាយូរមកនោះ គណបក្សសាធារណរដ្ឋប្រជាមានិត (CHP) បានឈ្នះការបោះឆ្នោតដ៏ពេញនិយមជាលើកដំបូងក្នុងរយៈពេលជាច្រើនទស្សវត្សរ៍ ហើយបានវាយលុកទីក្រុងសំខាន់ៗភាគច្រើន ដោយជ្រៀតចូលទៅក្នុងតំបន់អភិរក្សនិយមកណ្តាលនៃប្រទេសទួរគី។
ក្រុមអ្នកវិភាគបាននិយាយថា អ្នកបោះឆ្នោតបាត់បង់ការអត់ធ្មត់ជាមួយនឹងវិបត្តិតម្លៃចំណាយដ៏ខ្ពស់ក្នុងការរស់នៅដែលជំរុញដោយអតិផរណាជិត ៧០ ភាគរយ និងរចនាប័ទ្មនយោបាយដែលបែកបាក់របស់លោក អឺដូហ្កាន់៕