តាមរយៈ​ការខិតខំ ​របស់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស បទល្មើស​ធនធានធម្មជាតិ​ទ្រុងទ្រាយ​ធំ លែងមានទៀតហើយ​

2021/04/27 09:59:58 am        27

​មណ្ឌលគិរី៖ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ នៃ​ក្រសួងបរិស្ថាន​ចំនួន ១២០០ នាក់​បាន​នឹង​កំពុង​បំពេញ​តួនាទី​ជា​ឆ្នាំ​ព្រៃ ការពារ និង​អ​ភ​រិ​ក្ស​ធនធានធម្មជាតិ ដោយ​បាន​ចុះ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ​នៅ​តាម​បណ្តា​តំបន់​ការពារធម្មជាតិ​នានា​ក្នុងប្រទេស​កម្ពុជា​។ តាមរយៈ​ការខិតខំ​ប្រឹងប្រែង​រប​ស់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ជាច្រើន​ឆ្នាំ​កន្លងទៅនេះ បទល្មើស​ធនធានធម្មជាតិ ទ្រុង​ទ្រាយ​ធំ លែង​មានទៀតហើយ​។  

​​បច្ចុប្បន្ន​នេះ​ កម្ពុជា​យើង​មាន​តំបន់ការពារធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈចម្រុះ​សរុប​ចំនួន ៦៦កន្លែង ដែល​ក្នុងនោះ ​មាន​ឧទ្យាន​ជាតិ ដែនជម្រកសត្វព្រៃ តំបន់​ប្រើប្រាស់​ច្រើនយ៉ាង តំបន់ការពារទេសភាព និង​តំបន់​រ៉ា​ម​សារ​ដែលមាន​ផ្ទៃដី​សរុប ៧,៣ លាន​ហិតា​​ស្មើ​ប្រមាណ ៤១%​នៃ​ផ្ទៃដី​សរុប​របស់​ប្រទេស កម្ពុជាដែល​ត្រូវ​គ្រប់គ្រង​ដោយ​ក្រសួងបរិស្ថាន​។​

​​ចំពោះ​តំបន់​ការពារធម្មជាតិ​នៅក្នុង​ខេត្ត​មណ្ឌលគិរី មាន​ចំនួន ៦​កន្លែង មាន​ផ្ទៃដី​សរុប​ប្រមាណ ១លាន​ហិតា ដែល​ក្នុងនោះ ​រួមមាន​ដែនជម្រកសត្វព្រៃ​កែវ​សីមា ដែនជម្រកសត្វព្រៃ​ស្រែ​ពក ដែន​ជម្រក​សត្វ ព្រៃ​ណា​ម​លៀរ ដែនជម្រកសត្វព្រៃ​លំផាត់ ដែន​ជម្រកសត្វព្រៃ​ភ្នំ​ព្រេច និង​របៀង​អភិរក្ស​ជីវចម្រុះ ឦសាន​។ នៅ​ក្នុង​ការគ្រប់គ្រង​អភិរក្ស​តំបន់ការពារធម្មជាតិ​ទាំងនេះ មន្ទីរ​បរិស្ថាន​មាន​មន្ត្រី ឧ​ទ្យា​នុ​រក្ស សរុប​ចំនួន ១០៤នាក់​ ដែល​ចំនួន​នេះ​នៅ​មិនទាន់ ឆ្លើយតប​នៅឡើយ​ជាមួយ​ទំហំ​ដី​ដែល​ត្រូវ​អភិរក្ស និង​ការពារ​។ ជុំវិញ​បញ្ហា​នេះ​ក្រសួងបរិស្ថាន បាន​អំពាវនាវ ឲ្យ​មានការ​រួមគ្នា​ពី​ប្រជាពលរដ្ឋ អាជ្ញាធរ​មូលដ្ឋាន ដើម្បី​រក្សា​ធនធានធម្មជាតិ សម្រាប់​មនុស្ស ជំនាន់ ក្រោយ​។

​​ក្នុង​ការងារ​អភិរក្ស​ធនធានធម្មជាតិ​នៅក្នុង​ខេត្តមណ្ឌលគិរី​នេះដែរ ក៏មាន​ការគាំទ្រ​ផ្នែក​បច្ចេកទេស ពី​អង្គការ​ដៃគូ​នានា​ដូចជា​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ WCS ជាដើម​។

​​នៅក្នុង​រយៈពេល ៩ខែ​ឆ្នាំ​២០២០ នេះ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី បាន​ចុះ​ល្បាត ក្នុង​តំបន់​ការពារធម្មជាតិ​ចំនួន​២៩៩៥ លើក​ដោយបាន​បង្ក្រាប​ប​ទ​ល្មើស​ធនធានធម្មជាតិ​បាន​ចំនួន ១៥២៨ករណី ដែល​ក្នុង​នោះ បាន​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ចំនួន ៨៤ករណី ពិន័យ​អន្តរការណ៍ ចំនួន ២៦ករណី រឹបអូស​រណា​យន្ត​បាន​ចំនួន ៣៦៤​គ្រឿង ចាប់​ឃាត់រ​ថយ​នក​ត​ចំនួន ៣៤​គ្រឿង ដោះ​អន្ទាក់​ចម្រុះ សរុប​ចំនួន ២៩៥៧​ខ្សែ​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់ មន្ទីរ​បរិស្ថាន​ខេត្ត មណ្ឌលគិរី​។

​ ​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​រូបនេះ​ បាន​គូស​បញ្ជាក់ថា តាមរយៈ​ការខិតខំ ប្រឹងប្រែង​របស់​មន្ត្រី ឧទ្យានុរក្ស​នៅក្នុង​រយៈពេល ជាច្រើន​ឆ្នាំ​មកនេះ បទល្មើស​ធនធានធម្មជាតិ​ទ្រុងទ្រាយ​ធំ​លែងកើត មាន​ទៀតហើយ តែ​នៅសល់​បទល្មើស​ទ្រុងទ្រាយ​តូច​ដែល​ចាំបាច់​សមត្ថកិច្ច​ជំនាញ​ត្រូវ​បន្ត​ខិតខំ បន្ថែម​ទៀត ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​ដើម្បី​ថែរក្សា​ធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃ​ដែល​កម្ពុជា មាន​៕ ​អត្ថ​ប​ទ៖ ជាតា​

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm