ទាហានអ៊ុយក្រែន បានអះអាងថា រុស្ស៊ីបានបាត់បង់រថពាសដែកដល់ទៅ ២០គ្រឿង ក្នុងការវាយប្រហារមិនបានសម្រេចមួយនៅក្នុងតំបន់ដូណិតស្ក៍ (Donetsk) ភាគខាងលិចរបស់អ៊ុយក្រែន។

វិទ្យាស្ថានដើម្បីសិក្សាពីសង្គ្រាម (ISW) បាននិយាយដោយដកស្រង់សម្តីទាហានអ៊ុយក្រែនម្នាក់ថា កងកម្លាំងរបស់ទីក្រុងគីវ បានវាយលុកទៅលើរថក្រោះចំនួន ៣៦គ្រឿង និងយានយន្តប្រយុទ្ធថ្មើរជើងចំនួន ១២ គ្រឿង ដែលជាផ្នែកមួយនៃការវាយលុកដោយរថក្រោះទ្រង់ទ្រាយធំមួយនៅភាគពាយព្យនៃទីក្រុង អាវឌីអ៊ីវកា (Avdiivka) កាលពីថ្ងៃទី ៣០ ខែមីនា។
ការវាយប្រហារដោយរថក្រោះ ត្រូវបានគេជឿថា ជាការវាយលុកទ្រង់ទ្រាយធំបំផុតមួយរបស់រុស្ស៊ី ចាប់តាំងពីសង្គ្រាមចាប់ផ្តើមមក។
បភាពពីលើអាកាសនៃការវាយប្រហារដែលត្រូវបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយក្រសួងការពារជាតិអ៊ុយក្រែន បង្ហាញពីឲ្យយ៉ាងហោចណាស់រថក្រោះចំនួន៩គ្រឿង និងរថពាសដែកមួយចំនួនដែលកំពុងធ្វើដំណើរតាមដងផ្លូវដ៏លំបាកមួយ ខណៈពេលដែលកំពុងរងការបាញ់ប្រហារយ៉ាងខ្លាំងនោះ។ ក្រសួងបានបង្ហោះថា៖«ទាហានឆ័ត្រយោងអ៊ុយក្រែនមកពីកងពលតូចទ័ពអាកាសលេខ២៥ បានវាយបកទៅលើការវាយប្រហារដ៏ធំរបស់រុស្ស៊ីនៅជិតភូមិ Tonenke» ។ «ជាលទ្ធផល អ្នកចម្បាំង [អ៊ុយក្រែន] បានបំផ្លាញរថក្រោះរុស្ស៊ីចំនួន៤ គ្រឿង និងយានយន្តប្រយុទ្ធថ្មើរជើង (IFV)ចំនួន ២គ្រឿង។
អ្នកសរសេរប្លុកយោធាអ៊ុយក្រែន បានរាយការណ៍ថា វីដេអូដែលបង្ហោះដោយក្រសួង បានចាប់យកតែផ្នែកនៃការខាតបង់របស់រុស្ស៊ីប៉ុណ្ណោះ ដោយទាហានអនាមិក បាននិយាយថា រថក្រោះរុស្ស៊ីសរុបចំនួន១២ គ្រឿង និងរថពាសដែកចំនួន ៨គ្រឿង ត្រូវបានបំផ្លាញក្នុងអំឡុងពេលវាយប្រហារនោះ។