សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈរៀបចំពិព័រណ៍ទេពកោសល្យ និងស្នាដៃនិស្សិត

2024/04/02 10:26:04 pm        59

ភ្នំពេញ ៖ សាកលវិទ្យាភូមិន្ទវិចិត្រសិល្បៈ រៀបចំកម្មវិធីពិព័រណ៍ទេពកោសល្យ និងស្នាដៃនិស្សិតលើកទី៧ ក្រោមប្រធានបទ «មរតកទាំងប្រាំឆ្នាំ ២០២៤» ខណៈពិព័រណ៍នេះរៀបចំឡើងរយ:ពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ នៅទីតាំងសាកលវិទ្យាល័យដោយផ្ទាល់។

​ក្នុងឱកាសបើកពិព័រណ៌នេះ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានផ្ដល់ជាវត្តមានចូលរួមទស្សនាដោយផ្ទាល់។ លោកជំទាវរដ្ឋមន្ត្រី លើកឡើងថា កម្មវិធីតាំងពិព័រណ៍ទេពកោលស្យ និងស្នាដៃនិស្សិតលើកទី៧ នេះគឺជាព្រឹត្តិការណ៍មួយយ៉ាងសំខាន់របស់សាកលវិទ្យាល័យ ដែលតែង រៀបចំឡើងក្នុងគោលបំណងផ្តល់ឱកាសដល់និស្សិត ក្នុងការតាំងបង្ហាញ និងសម្តែងស្នាដៃរបស់ខ្លួនតាម ឯកទេសជំនាញនៃមហាវិទ្យាល័យនីមួយៗ ដែលក្នុងនោះរួមមាន ៖ មហាវិទ្យាល័យសិល្បៈសូនរូប, មហាវិទ្យា ល័យស្ថាបត្យកម្មនិងនគរូបនីយវិទ្យា, មហាវិទ្យាល័យបុរាណវិទ្យា, មហាវិទ្យាល័យសិល្បៈនាដសាស្ត្រ, មហា វិទ្យាល័យតូរ្យតន្ត្រី និងដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន។ 

ក្រៅពីនេះគឺដើម្បីចូលរួមចំណែកក្នុងការផ្សព្វ ផ្សាយឱ្យកាន់តែទូលំទូលាយ និងចូលរួមអភិរក្សមរតកវប្បធម៌ជាតិទាំងរូបី និងអរូបី ព្រមទាំងពង្រីកនូវចំណេះ ដឹងបន្ថែមអំពីសិល្បៈវប្បធម៌ជាតិ ដល់សិស្ស និស្សិត និងសាធារណជន ដែលអញ្ជើញចូលរួមទស្សនាដោយ ផ្ទាល់ និងនៅតាមបណ្តាញសង្គម ក៏ដូចជាចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលនឹងចូល មកដល់នាពេលដ៏ខ្លីខាងមុខ។

លើសពីការបង្ហាញស្នាដៃ លោកជំទាវបញ្ជាក់ថា ព្រឹត្តិការណ៍នេះ ក៏បង្ហាញពីស្មារតីសាមគ្គីភាព មិត្តភាព ការកសាងទំនាក់ទំនងល្អ នឹងឆ្លុះបញ្ចាំងពីតួនាទីរបស់យុវជនបន្តវេន ដែលចូលរួមកាន់តែសកម្មថែមទៀតក្នុងសកម្មភាពគាំទ្រ លើកស្ទួយ អភិរក្សនិងអភិវឌ្ឍមរតកវប្បធម៌ជាតិ និងជាចលករជម្រុញទាំងកំណើនសង្គម-សេដ្ឋកិច្ច និងកិត្យានុភាពជាតិស្របតាមទិសដៅដែលជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។

 ក្នុងឱកាសដាក់ពិព័រណ៍ស្នាដៃនេះ និស្សិត ដួង សុខជា និស្សិតឆ្នាំទី ១ ផ្នែកនាដសាស្ត្រ ក៏បានរៀបរាប់លើស្នាដៃដែលក្រុមនិស្សិតឆ្នាំមូលដ្ឋានរួមគ្នាបង្កើតលើកយកមកបង្ហាញផងដែរ។ រូបគេបញ្ជាក់ថា ការចូលរួមក្នុងពិព័រណ៍នេះ ផ្ដល់ជាផលចំណេញជាចំណេះដឹងជាច្រើនដល់អ្នកចូលរួម ពិសេសផ្នែកវប្បធម៌ប្រពៃណីជាតិខ្មែរ។

សម្រាប់ក្រុមយយុវជន ជាអ្នកចូលរួមទស្សនាក្នុងពិព័រណ៍នេះ ក៏បានបង្ហាញការកោតសសើរជាខ្លាំង ចំពោះស្នាដៃរបស់ក្រុមនិស្សិតសិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ ពួកគេឃើញថា នេះជាពិព័រណ៍ដែលផ្ដល់ជាចំណេះដឹងជាច្រើនដល់អ្នកចូលរួម។

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានរៀបចំពិព័រណ៍ទេព កោសល្យ និងស្នាដៃនិស្សិតលើកទី៧នេះឡើង ក្រោមប្រធានបទ “មរតកទាំងប្រាំ ឆ្នាំ២០២៤- ដែលកម្មវិធី នេះបានប្រព្រឹត្តទៅចំនួន៦លើករួចមកហើយ ដោយចាប់ផ្តើមតាំងពីឆ្នាំ២០១៥រហូតមក។

អត្ថបទ៖ គឹមហុក  

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm