ការបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ចិន ដើម្បីមានឥទ្ធិពលលើការបោះឆ្នោតនៅអាមេរិក បង្កក្ដីបារម្ភកាន់តែខ្លាំងឡើង

2024/04/02 10:48:52 pm        57

យោងតាមក្រុមអ្នកស្រាវជ្រាវ និងមន្ត្រីរដ្ឋាភិបាល បានឲ្យដឹងថា គណនីសម្ងាត់ជាច្រើនរបស់ចិនកំពុងក្លែងបន្លំតាមប្រព័ន្ធអ៊ីនធឺណិតធ្វើជាអ្នកគាំទ្រជនជាតិអាមេរិក ចំពោះអតីតប្រធានាធិបតីលោក Donald Trump ផ្សព្វផ្សាយទ្រឹស្តីឃុបឃិត ធ្វើឲ្យមានការបែកបាក់ក្នុងស្រុក និងវាយប្រហារប្រធានាធិបតីលោក Joe Biden នៅមុនការបោះឆ្នោត ក្នុងខែវិច្ឆិកា។

គណនីទាំងនេះបង្ហាញពីការផ្លាស់ប្តូរយុទ្ធសាស្ត្រដ៏មានសក្តានុពល នៅក្នុងរបៀបដែលទីក្រុងប៉េកាំងមានគោលបំណងមានឥទ្ធិពលលើនយោបាយអាមេរិក ដោយមានឆន្ទៈកាន់តែខ្លាំងឡើងៗ ក្នុងការកំណត់គោលដៅលើបេក្ខជនសំខាន់ៗ និងគណបក្ស ក្នុងនោះរួមទាំងលោក Biden ផងដែរ។ ដើម្បីជាការបន្ទរលើយុទ្ធនាការដ៏មានឥទ្ធិពលរបស់រុស្ស៊ី នៅមុនការបោះឆ្នោតឆ្នាំ២០១៦ ប្រទេសចិនហាក់ដូចជាកំពុងព្យាយាមប្រើប្រាស់ការបែងចែកបក្សពួក ដើម្បីបំផ្លាញគោលនយោបាយរបស់រដ្ឋបាលលោក Biden ទោះបីជាមានការខិតខំប្រឹងប្រែង នាពេលថ្មីៗនេះ ដើម្បីបន្ថយការឡើងកម្ដៅក្នុងទំនាក់ទំនងរបស់ប្រទេសទាំង២ ក៏ដោយ។

គណនីចិនមួយចំនួន ក្លែងបន្លំជាអ្នកគាំទ្រយ៉ាងក្លៀវក្លា ចំពោះលោក Trump ក្នុងនោះរួមទាំងគណនី នៅលើបណ្ដាញសង្គំ X (ពីមុនជា Twitter) ដែលសន្មតថា ជា «ឪពុក ប្តី និងកូនប្រុស» ពោលគឺជាអ្នក «យល់ស្របទាំងស្រុងគ្រប់រឿងទាំងអស់»។ គណនីទាំងនោះបានចំអកដល់អាយុរបស់លោក Biden និងបានចែករំលែករូបភាពក្លែងក្លាយរបស់លោកនៅក្នុងឈុតសម្លៀកពំពាក់អ្នកទោស ឬបានអះអាងថា លោក Biden គឺជាបុគ្គលប្រព្រឹត្តផ្លូវភេទលើកុមារយ៉ាងអាក្រក់ ខណៈពេលដែលផ្សព្វផ្សាយពាក្យស្លោកថា លោក Trump «ធ្វើឲ្យអាមេរិកមានភាពអស្ចារ្យម្ដងទៀត»។

អ្នកវិភាគជាន់ខ្ពស់នៅវិទ្យាស្ថានសម្រាប់ការសន្ទនាយុទ្ធសាស្ត្រ ដែលជាអង្គការស្រាវជ្រាវមិនរកប្រាក់ចំណេញ ដែលបានរកឃើញក្រុមតូចមួយនៃគណនីក្លែងក្លាយឈរឈ្មោះជាអ្នកគាំទ្រចំពោះលោក Trump គឺលោកស្រី Elise Thomas បាននិយាយថា៖ «ខ្ញុំមិនធ្លាប់បានឃើញអ្វីទាំងអស់នេះ ពីមុនមកទេ»៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm