
កងកម្លាំងសន្តិសុខអ៊ីរ៉ាក់ បាននិយាយកាលពីថ្ងៃចន្ទថា ពួកគេ បានរុះរើបណ្តាញជួញដូរគ្រឿងញៀន និងរឹបអូសបានថ្នាំគ្រាប់មួយលានគ្រាប់ នៅក្នុងរដ្ឋធានីបាកដាដរបស់ប្រទេសអ៊ីរ៉ាក់។
របាយការណ៍ចារកម្ម បានឲ្យដឹងថា កម្លាំងសន្តិសុខមួយក្រុមដែលមានទំនាក់ទំនងជាមួយអគ្គនាយកចារកម្មនិងសន្តិសុខ (DGIS) នៃក្រសួងការពារជាតិ បានធ្វើការឆ្មក់ចូលផ្ទះសុវត្ថិភាពរបស់ក្រុមអ្នកជួញដូរ និងរឹបអូស បានថ្នាំញៀនជួយឲ្យដេកលក់ Captagon ប្រហែលមួយលានគ្រាប់ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់DGIS។ .
សេចក្តីថ្លែងការណ៍នោះ បានបន្ថែមថា ថ្នាំគ្រាប់ដែលរឹបអូសបានត្រូវបានរៀបចំ ដើម្បីរត់ពន្ធចេញពីប្រទេស ដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីចំនួនសមាជិកបណ្តាញ ដែលត្រូវបានចាប់ខ្លួនទេ។
ភាពចលាចល និងជម្លោះដែលបានហ៊ុមព័ទ្ធប្រទេសអ៊ីរ៉ាក់ ចាប់តាំងពីការលុកលុយរបស់សហរដ្ឋអាមេរិកក្នុងឆ្នាំ ២០០៣ បានរារាំងរដ្ឋាភិបាលអ៊ីរ៉ាក់ជាបន្តបន្ទាប់ពីការដោះស្រាយការគំរាមកំហែងនៃគ្រឿងញៀនប្រកបដោយប្រសិទ្ធភាព។
នៅខែឧសភា ឆ្នាំ ២០២៣ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Mohammed Shia al-Sudani បានគូសបញ្ជាក់អំពីសារៈសំខាន់នៃ«សង្គ្រាមប្រឆាំងគ្រឿងញៀន» ដោយនិយាយថា ការជួញដូរគ្រឿងញៀន នៅតែជាមធ្យោបាយសំខាន់មួយនៃការផ្តល់ហិរញ្ញប្បទានដល់ភេរវកម្ម ហើយចរាចរគ្រឿងញៀន មានការរីកចម្រើននៅក្នុងស្រមោលនៃអំពើភេរវកម្ម។