រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំអាជ្ញាធរឱ្យយកចិត្តទុកដាក់រក្សាសន្តិសុខក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

2024/04/03 01:48:52 am        153

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំអាជ្ញាធរតាមបណ្ដារាជធានីខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការរក្សានូវសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងពិធីបុណ្យសង្ក្រាន្តផ្សេងៗ និងបុណ្យចូលឆ្នាំប្រពៃណីជាតិ ។

ក្នុងពិធីផ្សព្វផ្សាយប្រកាសស្តីពី បទវិន័យនគរបាលជាតិកម្ពុជា នៅរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត មានប្រសាសន៍ថា ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នឹងឈានមកដល់នៅសប្ដាហ៍ក្រោយនេះ ដូចនេះស្នងការនគរបាលរាជធានី ខេត្ត ត្រូវត្រៀមនូវកម្លាំងការពារសន្តិសុខ ពិសេសនគរបាលសម្រួលចរាចរណ៍ ព្រោះនៅមុនពេលពិធីបុណ្យ ប្រជាពលរដ្ឋនឹងធ្វើដំណើរទៅស្រុកកំណើនច្រើន ហើយត្រូវយកឱកាសនោះ អប់រំផ្សព្វផ្សាយបន្ថែមច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងគោលបំណងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ។

ឯកឧត្តមបន្តថា មួយវិញទៀត នៅទីតាំងរៀបចំពិធីសង្ក្រាន្ត តាមវត្តអារាម សាលារៀន តាមរមណីយដ្ឋានទេសចរណ៍ ពិធីបុណ្យចូលឆ្នាំជាដើម ត្រូវពង្រឹងនូវសុត្ថិភាពជូនពលរដ្ឋ និងភ្ញៀវទេសចរណ៍ ដើម្បីពួកគេបានដើរលេងកម្សាន្ត ប្រកបដោយភាពសប្បាយរីករាយ និងមានភាពកក់ក្ដៅ ។

ពាក់ព័ន្ធប្រកាសស្តីពី បទវិន័យនគរបាលកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា បានកោតសរសើរចំពោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេសអគ្គនាយកដ្ឋានធនធានមនុស្ស ដែលបានផ្តួចផ្តើមគំនិត ដោយសហការជាមួយអង្គភាព ពាក់ព័ន្ធទាំងអស់ ដើម្បីរៀបចំប្រកាសនេះឡើង ក្នុងគោលបំណងលើកកម្ពស់សីលធម៌ តម្លៃ សេចក្តីថ្លៃថ្នូរ ឧត្តមភាព កិត្យានុភាព ជំនឿទុកចិត្ត ព្រមទាំងណែនាំតម្រង់ទិសដល់មន្ត្រីនគរបាលជាតិឱ្យប្រព្រឹត្តអំពើល្អ ត្រឹមត្រូវ ក្នុងការ បំពេញភារកិច្ច រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនប្រទេសជាតិ និងប្រជាពលរដ្ឋ ។ 

ជាមួយនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំ និងផ្តាំផ្ញើអង្គភាពពាក់ព័ន្ធ ត្រូវរៀបចំកិច្ចប្រជុំផ្សព្វផ្សាយប្រកាសនេះ បន្តដល់មន្ត្រីនគរបាលក្រោមឱវាទ និងជំរុញការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់, បណ្ឌិត្យសភានគរបាលកម្ពុជា ត្រូវបញ្ចូលប្រកាសនេះ ទៅក្នុងកម្មវិធីសិក្សា សម្រាប់វគ្គបណ្តុះបណ្តាលគ្រប់កម្រិត, អគ្គនាយកដ្ឋានធនធានមនុស្ស ត្រូវរៀបចំកិច្ចប្រជុំតាមដានការអនុវត្តប្រកាសនេះ ជាមួយអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលរាជធានីខេត្ត ជារៀងរាល់៣ខែម្ដងឱ្យទៀងទាត់ ហើយត្រូវសហការជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីផលិតវីដេអូឃ្លីបផ្សព្វផ្សាយ ស្តីពីការពង្រឹងវិន័យ ការស្លៀកពាក់ឯកសណ្ឋាន និងការគោរពគំនាប់របស់កងកម្លាំងនគរបាលជាតិ ។

គួរបញ្ជាក់ថា ប្រកាសនេះ ជំនួសបទវិន័យ នគរបាលជាតិលេខ ០០៦ ដែលបានបង្កើតឡើង រហូតមកដល់ពេលនេះ មានរយៈពេលជាង២៨ឆ្នាំមកហើយ និងម៉្យាងទៀតការចេញប្រកាសដ៏មានសារៈសំខាន់នេះ គឺជាសក្ខីភាពបង្ហាញអំពីការធ្វើកំណែទម្រង់ ផ្នែកកងកម្លាំង នគរបាលជាតិ របស់ក្រសួងមហាផ្ទៃបន្ថែមទៀត ដោយបានកំណត់នូវបទប្បញ្ញត្តិនិងវិធានថ្មីៗ ដើម្បីឆ្លើយតប ទៅនឹងការវិវឌ្ឍរបស់សង្គមជាតិ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ៕

អត្ថបទ ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm