លោក ពូទីន៖ រុស្ស៊ីនឹងចាប់អ្នកបញ្ជាឲ្យមានការបាញ់ប្រហារសម្លាប់អ្នកចូលមើលការប្រគុំតន្ត្រី

2024/04/03 02:38:23 am        315

ប្រធានាធិបតីលោក Vladimir Putin (វ្ល៉ាឌីមៀរ ពូទីន) នៅថ្ងៃអង្គារ (ទី២ ខែមេសា) នេះ បាននិយាយថា រុស្ស៊ីនឹងស្វែងរកឲ្យឃើញអ្នកនៅពីក្រោយការវាយប្រហារ កាលពីខែមុន លើសាលប្រគុំតន្ត្រីក្បែរទីក្រុងមូស្គូ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៤៤នាក់។

អំឡុងកិច្ចប្រជុំមួយរបស់មន្ត្រីក្រសួងមហាផ្ទៃ លោក ពូទីន បានប្រាប់ថា៖ «ច្បាស់ណាស់ យើងនឹងអាចចាប់អ្នកដែលបញ្ជាឲ្យមានការបាញ់ប្រហារនេះ នៅទីបំផុត។ យើងបានខាតបង់យ៉ាងធំធេងណាស់ ហើយការវិភាគស្ថានការណ៍ទាំងមូលត្រូវតែមានកម្មវត្ថុច្បាស់លាស់ និងប្រកបដោយវិជ្ជាជីវៈខ្ពស់បំផុត»។

គួរបញ្ជាក់ថា ក្រុមរដ្ឋឥស្លាមបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ ហើយមន្ត្រីសហរដ្ឋអាមេរិកនិយាយថា ពួកគេមានការស៊ើបការណ៍សម្ងាត់ដែលបង្ហាញថា ការបាញ់ប្រហារនេះត្រូវបានធ្វើឡើងដោយមែកធាងនៃបណ្តាញរបស់អាហ្វហ្គានីស្ថាន គឺរដ្ឋឥស្លាម Khorasan (ISIS-K)។ តែរុស្ស៊ីនិយាយថា ខ្លួនមានភស្តុតាងដែលថា ក្រុមអ្នកវាយប្រហារមានទំនាក់ទំនងជាមួយអ៊ុយក្រែន ដែលការលើកឡើងនេះត្រូវបានទីក្រុងគីវបដិសេធ ហើយសហរដ្ឋអាមេរិកបានច្រានចោលថា ជារឿងមិនសមហេតុសមផលនោះឡើយ៕

អត្ថបទដែលទាក់ទង

លោកTrump៖ អាមេរិកកាត់បន្ថយទំហំសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង ដោយលើកឡើងពីទំនាក់ទំនងល្អជាមួយលោក Kim Jong Un
2026/08/17 08:49:53 am        11
ប្រជានេសាទអេក្វាឌ័រ ប្រឈមគ្រោះថ្នាក់២ គឺក្រុមជួយដូរគ្រឿងញៀន និងការវាយប្រហាររបស់អាមេរិក
2026/08/16 04:18:46 pm        702
ចំនួនមនុស្សស្លាប់សរុបដោយសារគ្រោះមហន្តរាយលិចនាវាចម្លងនៅហ្ស៊ីមបាវ៉េ កើនឡើងដល់ ៧២នាក់
2026/08/16 04:09:22 pm        701

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកTrump៖ អាមេរិកកាត់បន្ថយទំហំសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង ដោយលើកឡើងពីទំនាក់ទំនងល្អជាមួយលោក Kim Jong Un

2026/08/17 08:49:53 am
​ប្រជាពលរដ្ឋមានបញ្ហាជំងឺភ្នែកមកពីខេត្តកំពង់ធំ ទទួលបានការពិនិត្យ និងព្យាបាលឥតគិតថ្លៃ នៅមន្ទីរពេទ្យរុស្ស៉ី
2026/08/17 08:45:34 am
​រដ្ឋមន្រ្តីកសិកម្មរម្លឹកជាថ្មីដល់មន្រ្តីកសិកម្មឃុំឱ្យបន្តជួយដោះស្រាយបញ្ហាផ្នែកបច្ចេកទេសដល់កសិករដើម្បីទទួលផលចំណេញខ្ពស់
2026/08/17 08:40:56 am
​មន្រ្តីជាន់ខ្ពស់ក្រសួងសង្គ្រាមអាមេរិកទៅទស្សនាប្រាសាទអង្គវត្ត បង្ហាញអំពីការគោរពគ្នាទៅវិញទៅមកចំពោះអធិបតេយ្យភាព និងបេតិកភណ្ឌវប្បធម៌កម្ពុជា និងអាមេរិក
2026/08/17 08:34:26 am
​ករណីលិចទូកនៅកោះប្រាក់៖ មនុស្ស ៣នាក់បាត់ខ្លួន រកមិនទាន់ឃើញ
2026/08/16 05:09:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/14 12:00:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/17 08:21:59 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/16 11:05:15 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/17 06:06:53 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm