អង់គ្លេសជំរុញឲ្យអ៊ីស្រាអែលស៊ើបអង្កេតការស្លាប់របស់បុគ្គលិកផ្ដល់ជំនួយ នៅតំបន់ហ្កាហ្សា

2024/04/03 02:43:54 am        239

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak នៅថ្ងៃអង្គារ (ទី២ ខែមេសា) នេះ បានអំពាវនាវឲ្យអ៊ីស្រាអែល ស៊ើបអង្កេត និងផ្តល់ការពន្យល់ជាបន្ទាន់ បន្ទាប់ពីបុគ្គលិកផ្តល់ជំនួយ ក្នុងនោះរួមទាំងជនជាតិអង់គ្លេសផងដែរ ត្រូវបានសម្លាប់ នៅតំបន់ហ្កាហ្សា។

អង្គការមិនមែនរដ្ឋាភិបាលបានឲ្យដឹងថា ពលរដ្ឋមកពីប្រទេសអូស្ត្រាលី ចក្រភពអង់គ្លេស និងប៉ូឡូញ គឺស្ថិតក្នុងចំណោមមនុស្ស ៧នាក់បម្រើការឲ្យអង្គការ World Central Kitchen ដែលត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅភាគកណ្តាលតំបន់ហ្កាហ្សា កាលពីថ្ងៃចន្ទ (ទី១ ខែមេសា)។

លោក Sunak បាននិយាយថា លោកមាន «ការតក់ស្លុត និងសោកសៅ» ហើយរដ្ឋាភិបាលកំពុងធ្វើការជាបន្ទាន់ ដើម្បីផ្ទៀងផ្ទាត់រាល់ព័ត៌មានលម្អិតទាំងអស់។ លោកនាយករដ្ឋមន្ត្រីបានប្រាប់អ្នកសារព័ត៌មាន អំឡុងពេលបំពេញទស្សនកិច្ចនៅភាគឦសានប្រទេសអង់គ្លេសថា៖ «យើងកំពុងស្នើឲ្យអ៊ីស្រាអែលស៊ើបអង្កេតនូវអ្វីដែលបានកើតឡើងជាបន្ទាន់ ព្រោះច្បាស់ណាស់មានសំណួរដែលត្រូវការចម្លើយ»។

លោក Sunak បាននិយាយថា បុគ្គលិកផ្ដល់ជំនួយកំពុងធ្វើ «ការងារយ៉ាងអស្ចារ្យ» ដើម្បីជួយសម្រាលទុក្ខលំបាក នៅតំបន់ហ្កាហ្សា ដោយលោកបានបន្ថែមថា «ពួកគេត្រូវតែទទួលបានការអនុញ្ញាតឲ្យធ្វើការងារនោះ ដោយមិនមានការរារាំងនោះឡើយ។ ហើយនោះជាកាតព្វកិច្ចរបស់អ៊ីស្រាអែល ដែលត្រូវធានាថា ពួកគេអាចធ្វើការងារនោះបាន»៕

អត្ថបទដែលទាក់ទង

លោក Trump បញ្ជាក់​ថា អាមេរិកនឹងចាត់វិធានការ​ខ្លាំងក្លាលើ​អ៊ីរ៉ង់ តែ​នឹង «អនុញ្ញាតឱ្យពួកគេបន្តចរចា​»
2026/07/29 08:41:53 pm        51
រដ្ឋអាជ្ញា៖ យុវជន ៣នាក់ ត្រូវបានចាប់ខ្លួនក្នុងការស៊ើបអង្កេតអំពើភេរវកម្មហូឡង់
2026/07/29 08:41:25 pm        33
ចិនចូលរួមរំលែកទុក្ខដល់ពលរដ្ឋស្លាប់ និងបន្តតាមដានសុវត្ថិភាពលដ្ឋរបស់ខ្លួន ក្រោយការរញ្ជួយដីនៅ ជប៉ុន
2026/07/29 08:40:28 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump បញ្ជាក់​ថា អាមេរិកនឹងចាត់វិធានការ​ខ្លាំងក្លាលើ​អ៊ីរ៉ង់ តែ​នឹង «អនុញ្ញាតឱ្យពួកគេបន្តចរចា​»

2026/07/29 08:41:53 pm
​រដ្ឋអាជ្ញា៖ យុវជន ៣នាក់ ត្រូវបានចាប់ខ្លួនក្នុងការស៊ើបអង្កេតអំពើភេរវកម្មហូឡង់
2026/07/29 08:41:25 pm
​ចិនចូលរួមរំលែកទុក្ខដល់ពលរដ្ឋស្លាប់ និងបន្តតាមដានសុវត្ថិភាពលដ្ឋរបស់ខ្លួន ក្រោយការរញ្ជួយដីនៅ ជប៉ុន
2026/07/29 08:40:28 pm
​បារាំងបណ្តេញពិធីការិនី​ទូរទស្សន៍គាំទ្រវិមានក្រឹមឡាំងចេញពីប្រទេស
2026/07/29 08:40:03 pm
​នេប៉ាល់ដាក់បំរាមគោចរ ក្រោយការប៉ះទង្គិចគ្នាហិង្សាកើតឡើងនៅស្រុក Sunsari
2026/07/29 08:39:40 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/29 05:35:24 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/29 12:32:49 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/28 03:36:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/29 03:36:49 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/29 07:06:01 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm