បាល់ទាត់៖ ក្លិប Everton បាននាំយកកីឡាករមានបទពិសោធន៍ ២រូបរួមមានកីឡាករអង់គ្លេស Andros Townsend និងអ្នកចាំទី Asmir Begovic បន្ទាប់ពីពួកគេសុទ្ធតែអស់សុពលភាពកិច្ចសន្យា។ កីឡាករវ័យ ៣០ឆ្នាំ Andros Townsend បានមកដល់ Everton ចុះហត្ថលេខា ២ឆ្នាំបន្ទាប់ពីចាកចេញពី Crystal Palace។

ការមកដល់របស់គេមានន័យថា នឹងរួមការងារសារជាថ្មីជាមួយលោក Rafael Benitez ដែលធ្វើការជាមួយគ្នានៅ Newcastle។ Andros Townsend ដែលធ្លាប់បង្ហាញខ្លួនឱ្យក្រុមជំរើសជាតិបាន ១៣លើកដែរនោះ បានចាប់ផ្តើមអាជីពបាល់ទាត់ជាមួយ Tottenham Hotspur ដោយចំណាយពេល ៧ឆ្នាំនៅទីនោះមុនចាកចេញទៅ Newcastle នៅឆ្នាំ២០១៦។ គេក៏ធ្លាប់ចំណាយពេលពាក់កណ្តាលរដូវកាលផងដែរជាមួយ Newcastle មុនពេលផ្លាស់ទៅកាន់ Crystal Palace បន្ទាប់ពី Newcastle ធ្លាក់ទៅ League Championship។ ចំណែកអ្នកចាំទីវ័យ ៣៤ឆ្នាំ Asmir Begovic បានចុះហត្ថលេខា ១២ខែជាមួយ Everton៕
អត្ថបទ៖នាង សុភាវុធ