យោធាអ៊ីស្រាអែលនិយាយថា ក្រុមឯករាជ្យនឹងស៊ើបអង្កេតសោកនាដកម្ម នៃការស្លាប់បុគ្គលិកផ្ដល់ជំនួយក្នុងតំបន់ហ្កាហ្សា

2024/04/03 03:01:10 am        611

យោធាអ៊ីស្រាអែល បាននិយាយនៅថ្ងៃអង្គារនេះថា ស្ថាប័នឯករាជ្យនិងប្រកបដោយវិជ្ជាជីវៈនឹងស៊ើបអង្កតពីការស្លាប់មនុស្ស៧នាក់ ដែលបំរើការអោយអង្គការផ្ទះបាយកណ្ដាលពិភពលោកក្នុងតំបន់ហ្កាហ្សា ដែលជាអង្គការក្រៅរដ្ឋាភិបាលបាននិយាយថា គឺបណ្ដាលមកពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។

អ្នកនាំពាក្យកងយោធាអ៊ីស្រាអែលឧត្ដមនាវីឯក លោកដានីញ៉ែល ហាហ្ការី បាននិយាយថា ឧបទ្ទវហេតុនោះ នឹងត្រូវបានគេស៊ើបអង្កេតដើម្បីស្វែងរកការពិត និងយន្ដការវាយតម្លៃ ដែលនៅក្នុងសេចក្ដីថ្លែងការណ៍របស់លោកហៅថា ជាស្ថាប័នឯករាជ្យប្រកបដោយវិជ្ជាជីវៈ និងជំនាញ ប៉ុន្ដែមិនផ្ដល់សេចក្ដីលម្អិតនោះទេ។

លោកបាននិយាយថា លោកបាននិយាយទៅកាន់ស្ថាបនិកអង្គការWCK លោកប្រធានចូសេ អង់ដ្រេ និងបានសម្ដែងសមានទុក្ខដ៏ជ្រាលជ្រៅផងដែរ។

លោកបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ថា អ៊ីស្រាអែលសូមសម្ដែងនូវការសោកស្តាយដោយស្មោះចំពោះប្រទេសដែលជាសម្ព័នមិត្ដរបស់យើងដែលកំពុងធ្វើការងារ និងបន្ដធ្វើសកម្មភាពដើម្បីជួយអ្នកដែលកំពុងត្រូវការ។

អង្គការផ្ទះបាយកណ្ដាលពិភពលោកឬWCKបាននិយាយថា បុគ្គលិកដែលបានស្លាប់ទាំងនោះ បានធ្វើដំណើរតាមរថយន្តពាសដែកពីរគ្រឿងWCK នៅចំពេលដែលក្បួនរថយន្ដត្រូវទទួលរងការវាយប្រហារកាលពីថ្ងៃច័ន្ទ ខណ:ដែលគេកំពុងចាកចេញពីឃ្លាំងមួយបន្ទាប់ពីបានដឹកជញ្ជូនជំនួយស្បៀងអាហារមនុស្សធម៌ជាង១០០តោន ទៅកាន់តំបន់ហ្កាតាមសមុទ្រ៕

អត្ថបទដែលទាក់ទង

ការវាយប្រហាររបស់រុស្ស៊ីបានសម្លាប់មនុស្សយ៉ាងតិច ៨នាក់ និងរងរបួសជាច្រើននាក់ នៅទូទាំងប្រទេសអ៊ុយ ក្រែន
2026/07/30 06:52:17 pm        1
អេហ្ស៊ីបស៊ើបអង្កេតការវាយប្រហារដោយយានដ្រូនលើនាវានៅកំពង់ផែ Damietta
2026/07/30 06:49:24 pm        4
ទឹកទន្លេឡើងបង្ខំឲ្យមានការជម្លៀសខ្លួនមនុស្សចេញពីតំបន់ជាច្រើននៅប្រទេសឈីលី
2026/07/30 06:45:15 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការវាយប្រហាររបស់រុស្ស៊ីបានសម្លាប់មនុស្សយ៉ាងតិច ៨នាក់ និងរងរបួសជាច្រើននាក់ នៅទូទាំងប្រទេសអ៊ុយ ក្រែន

2026/07/30 06:52:17 pm
​អេហ្ស៊ីបស៊ើបអង្កេតការវាយប្រហារដោយយានដ្រូនលើនាវានៅកំពង់ផែ Damietta
2026/07/30 06:49:24 pm
​រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់ប្រាប់អ្នករាយការណ៍ពិសេស UN អំពីស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ និងគោលជំហររបស់កម្ពុជាក្នុងការដោះស្រាយវិវាទដោយសន្តិវិធី
2026/07/30 06:46:32 pm
​ទឹកទន្លេឡើងបង្ខំឲ្យមានការជម្លៀសខ្លួនមនុស្សចេញពីតំបន់ជាច្រើននៅប្រទេសឈីលី
2026/07/30 06:45:15 pm
​ក្រុមហ៊ុន Kia វិនិយោគទឹកប្រាក់ ៦៤៩លានដុល្លារ ដើម្បីនាំផលិតកម្មរថយន្តអគ្គិសនីមកកាន់ម៉ិកស៊ិក
2026/07/30 06:30:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/30 03:09:37 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/28 03:36:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/30 05:49:42 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/29 07:06:01 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm