មនុស្សជាង៥៣.០០០នាក់ រត់ភៀសខ្លួនចេញពីរដ្ឋធានីហៃទី ក្នុងរយៈពេល៣សប្ដាហ៍ ខណៈវិបត្តិនយោបាយជាប់គាំង

2024/04/03 09:10:47 am        371

មនុស្សជាង៥៣.០០០នាក់ បានរត់ភៀសខ្លួនចេញពីរដ្ឋធានី របស់ប្រទេសហៃទី ក្នុងរយៈពេលតែ៣សប្ដាហ៍ប៉ុណ្ណោះនៃខែមីនា ខណៈជម្លោះរវាងក្រុមជនអន្ធពាលប្រដាប់អាវុធដ៏មានឥទ្ធិពល បានបង្កការបំផ្លាញដល់ជីវិតរបស់ជស៊ីវិល ស្របពេលក្រុមនេះកំពុងគ្រប់គ្រងផ្នែកដ៏ធំនៃរដ្ឋធានីនេះ ហើយក្រុមអ្នកនយោបាយមិនទាន់អាចទាញប្រទេសនេះចេញពីភាពវឹកវរបាននៅឡើយ ដោយសារតែមិនទាន់អាចជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីបាន ក្រោយលោកនាយករដ្ឋមន្ត្រីអារីយ៉ែល ហង់រី ប្រកាសលាលែងពីតំណែង ។     

យោងតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិ ដែលបានបញ្ចេញកាលពីថ្ងៃអង្គារ ទី២មីនា សប្ដាហ៍នេះ មនុស្សរាប់ម៉ឺននាក់ បានសម្រុកចាកចេញពីតំបន់រដ្ឋធានី ព័រ-អូ-ប្រាំង(Port-au-Prince) រវាងថ្ងៃទី៨មីនា និងថ្ងៃទី២៧មីនា ខណៈដែលអំពើហិង្សា បានរាលដាលជាថ្មីនៅថ្ងៃបុណ្យអ៊ីស្ទ័រចុងសប្ដាហ៍(Easter ) និងដើមខែមេសានេះ ។   

ប្រធានឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក វ៉ូលគើ ទើក (Volker Turk) បាននិយាយកាលពីថ្ងៃអង្គារថា ទំហំនៃការរំលោភបំពានសិទ្ធិមនុស្សកំពុងកើតឡើយ៉ាងខ្លាំងនៅក្នុងប្រវត្តិសាស្ត្រសម័យទំនើបរបស់ប្រទេសហៃទី រួមទាំងការកាប់សម្លាប់ ការចាប់ជម្រិត និងអំពើហិង្សាផ្លូវភេទ ជាដើម ។ ជម្លោះនេះ បានបិទផ្លូវដឹកជញ្ជូនទំនិញ និងជំនជួយមនុស្សធម៌ដ៏សំខាន់ចូលទៅក្នុងរដ្ឋធានីនេះ ។    

យោងតាមអង្គការសហប្រជាជាតិ មនុស្សភាគច្រើន កំពុងធ្វើដំណើរទៅកាន់ឧបទ្វីបភាគខាងត្បូងរបស់ប្រទេសនេះ ដែលនៅតែកំពុងព្យាយាមងើបចេញពីគ្រោះមហន្តរាយរញ្ជួយដីដ៏ធ្ងន់ធ្ងរកាលពីឆ្នាំ២០២១ ។មនុស្ស៧ក្នុងចំណោម១០ នាក់ ដែលបានចាកចេញពីរដ្ឋធានីនេះកាលពីខែមីនា ត្រូវបានភៀសខ្លួនរួចទៅហើយ ដោយសារអំពើហិង្សារបស់ក្រុមជនប្រដាប់អាវុធអន្ធពាល៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 04:53:03 pm        1
រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am