ទីភ្នាក់ងារឧតុនិយមជប៉ុន បានរាយការណ៍ថា ការរញ្ជួយដី បានកើតឡើងនៅម៉ោងប្រហែល៩ព្រឹកថ្ងៃពុធនេះ ម៉ោងក្នុងប្រទេសជប៉ុន ។
ប្រទេសជប៉ុនបានចេញការព្រមានពីរកលស៊ូណាមិ ក្រោយគ្រោះរញ្ជួយដីកម្រិត៧,៥រ៉ិចទ័រ ជិតកោះតៃវ៉ាន់។
ទីភ្នាក់ងារនេះក៏បានអំពាវនាវឲ្យមានការជម្លៀសជាបន្ទាន់ផងដែរសម្រាប់ប្រជាពលរដ្ឋនៅកោះ អូគីណាវ៉ា (Okinawa) កោះមីយ៉ាកូជីម៉ា (Miyakojima) និងកោះយេយ៉ាម៉ា (Yaeyama) ខណៈមានការរំពឹងទុកថា រលកស៊ូណាមិនឹងអាចមានកម្ពស់ដល់ទៅ៣ម៉ែត្រ។
ទីភ្នាក់ងារនេះ និយាយថា រលកស៊ូណាមិ កំពុងរំកិលទៅកាន់តែជិតច្រាំង ។ ត្រូវជម្លៀសឲ្យបានលឿនតាមដែលអាចធ្វើទៅបាន ។ រលកអាចវាយប្រហារច្រើនលើក ។ការជម្លៀសត្រូវតែបន្ត រហូតដល់ការព្រមានត្រូវបានដកចេញ។
មនុស្សម្នាក់បានស្លាប់ និងរាប់សិបនាក់រងរបួសក្នុងការរញ្ជួយដីកម្រិត៧,៤ រ៉ិចទ័រ ដែលបានអង្រួនកោះតៃវ៉ាន់ នៅព្រឹកថ្ងៃពុធនេះ ជាការរញ្ជួយខ្លាំងបំផុតមិនធ្លាប់មានរយៈពេល២៥ឆ្នាំនៅលើកោះនេះ ព្រមទាំងបង្កឲ្យចេញការព្រមានរលកស៊ូណាមិនៅក្នុងប្រទេសជប៉ុន ភាគខាងត្បូង និង ហ្វីលីពីន ដែលក្រោយមកត្រូវបានដកចេញ។
ក្រុមអាជ្ញាធរតៃវ៉ាន់ បានចេញការព្រមានរលកស៊ូណាមិ សម្រាប់តំបន់ឆ្នេរសមុទ្រនានា និងស្នើឲ្យប្រជាពលរដ្ឋរក្សាការប្រុងប្រយ័ត្នខ្ពស់។
ចំណែកប្រទេសហ្វីលីពីន វិញ ក៏បានប្រកាសដល់ប្រជាពលរដ្ឋរបស់ខ្លួនផងដែរ ឲ្យរក្សាការប្រុងប្រយ័ត្នចំពោះរលកស៊ូណាមិ និងបានជម្លៀសប្រជាពលរដ្ឋរបស់ខ្លួនចេញពីតំបន់ឆ្នេរសមុទ្រ៕


