មន្ត្រីជាន់ខ្ពស់ជប៉ុន និងអ៊ុយក្រែន ស្វែងយល់ការស្តារគ្រាប់យុទ្ធភណ្ឌ និងបំណែកនាវាផ្ទុះពីបាតទន្លេកម្ពុជា

2024/04/03 06:21:02 pm        129

ក្រុមមន្ត្រី នៃប្រទេសជប៉ុន និងអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃប្រទេសអ៊ុយក្រែន និងក្រសួង​សេដ្ឋកិច្ច និងអង្គភាពសេវាកម្មរដ្ឋ ក្នុងគ្រាអាសន្នសម្រាប់ប្រទេសអ៊ុយក្រែន​បានបន្តធ្វើ​ទស្សនកិច្ចស្វែងយល់ និងដកស្រង់យកបទពិសោធពីសកម្មភាពរបស់កម្លាំងជំនាញ​ស៊ីម៉ាក់ក្នុងការស្តារសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនិងបំណែកនាវាផ្ទុះពីក្រោមបាតទឹកទន្លេ ស្ថិតក្នុងភូមិសាស្ត្ររវាងខេត្ត កណ្តាលនិងខេត្តព្រៃវែង នាថ្ងៃទី២ មេសាឆ្នាំ២០២៤នេះ។

 ក្នុងដំណើរទស្សនកិច្ចនៅទីតាំងផ្ទាល់នេះ គណៈប្រតិភូអ៊ុយក្រែនសម្តែងការស្ងើចស្ញប់ស្ញែងដល់កម្លាំងជំនាញអង្គភាពស៊ីម៉ាក់ទាំងបុរសនិងនារីដែលមានសមត្ថភាពជំនាញបច្ចេកទេសនិងឆន្ទះខ្ពស់ប្រឹងប្រែងចុះមុជទឹកប្រ មូលគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនិងបំណែកនាវាពីក្រោមបាតទឹកទន្លេ ក្នុងន័យដើម្បីសុខសុវត្ថិភាពតាមដងទន្លេនិងសុខសន្តិភាពសម្រាប់ប្រទេសជាតិនោះ។

យោងតាមការធ្វើបទបង្ហាញជូនដល់គណះប្រតិភូនៅក្នុងឱកាសនោះ ស្តីពីលទ្ធផលរបស់ក្រុមការងារបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក និងស្រង់នាវាក្នុងត្រីមាសទី១ ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែមីនាឆ្នាំ២០២៤ នៅការដ្ឋាននេះបានគ្រាប់ និងមីនសរុបចំនួន ១,៩៨១គ្រាប់ រួមមានមីន Trip flare ចំនួន៣៣គ្រាប់។គ្រាប់ត្បាល់៦០មមចំនួន១,២៦៨ គ្រាប់។គ្រាប់ត្បាល់៨១មម ចំនួន១៣គ្រាប់។គ្រាប់រ៉ូកែត ៤០/៨៥ មម ចំនួន ០១គ្រាប់។គ្រាប់ផ្លោង ៧៧៥មមចំនួន ៣៨ គ្រាប់។ គ្រាប់ផ្លោង ១០៥មមចំនួន ២២០គ្រាប់។គ្រាប់ផ្លោង ១៥៥មមចំនួន ០៦គ្រាប់។គ្រាប់បាញ់បង្ហោះ ៤០មម ចំនួន ៥០ គ្រាប់។បំណែកដែកទំងន់ ៤.០៤៩ គីឡូក្រាម។សរុបទាំងគ្រាប់,បំណែកនាវានិងបន្ទះដែកមានទំងន់ ១២,៨៣៤ គីឡូក្រាម។

 សូមជម្រាបថា ផ្អែកតាមការស្នើសុំពីភាគីJICA និងដោយ មានការឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី នាយករដ្ឋមន្រ្តី អង្គភាពCMAC បានរៀបចំដំណើរទស្សនកិច្ចនៅកម្ពុជាជូនគណៈប្រតិភូនៃប្រទេសអ៊ុយក្រែនចំនួន ០៨នាក់ មកពីក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងអង្គភាព SESU ចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងសិក្សាស្វែងយល់បន្ថែមទៀតពីកិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាពCMAC។ហើយកន្លងមក អង្គភាព CMAC បានផ្ដល់ការហ្វឹកហ្វឺនបច្ចេកវិទ្យាឧបករណ៍បោសសម្អាតមីនចំនួន០២លើកមកហើយដល់មន្រ្ដីជំនាញមកពីអង្គភាពផ្តល់សេវាកម្មរដ្ឋក្នុងគ្រាអាសន្នសម្រាប់ប្រទេសអ៊ុយក្រែន (SESU) ដោយលើកទី១ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣នៅកម្ពុជា និងលើកទី២ ក្រោមកិច្ចសហប្រតិ បត្តិការជាមួយមូលនិធិសាមគ្គីភាពប៉ូឡូញចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០២៣ នៅប្រទេសប៉ូឡូញ ដោយទទួលបានលទ្ធផលប្រកបដោយជោគជ័យគួរជាទីមោទនៈ៕ អត្ថបទ:ភារម្យ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        260
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        131
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm