ប្រទេសជប៉ុន បានចេញសេចក្ដីណែនាំសម្រាប់ការជម្លៀសខ្លួនចេញរបស់ប្រជាពលរដ្ឋនៅតំបន់ឆ្នេរសមុទ្រ ជិតខេត្ត អូគីណាវ៉ា(Okinawa)ភាគខាងត្បូង បន្ទាប់ពីរញ្ជួយដីដ៏ខ្លាំងក្លាបានជំរុញឲ្យចេញការព្រមានពីរលកស៊ូណាមិ។
យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន គេរំពឹងថា នឹងមានរលកស៊ូណាមិ កម្ពស់៣ម៉ែត្រ ចូលទៅដល់តំបន់ឆ្នេរសមុទ្រភាគនិរតីរបស់ប្រទេសជប៉ុន នៅម៉ោងប្រហែល១០ព្រឹក ។ ការព្រមាននេះបានកើតមានឡើង បន្ទាប់ពីការរញ្ជួយដីកម្រិត៧,៥ រ៉ិចទ័រ វាយប្រហារក្នុងមហាសមុទ្រជិតកោះតៃវ៉ាន់។

យោងតាមសារព័ត៌មានReuters ការរញ្ជួយដី នេះបានកាត់ផ្ដាច់ចរន្តអគ្គិសនី នៅក្នុងតំបន់ជាច្រើននៃទីក្រុងនេះ ។
មានការរំពឹងទុកថា នឹងមានអ្នករបួសឬស្លាប់ច្រើន នៅកោះតៃវ៉ាន់ បន្ទាប់ពីអគារជាច្រើនបានដួលរលំក្រោយរញ្ជួយដីកម្រិត៧, ៤រ៉ិចទ័រ ។
ការរញ្ជួយដីគឺជារឿងធម្មតានៅក្នុងប្រទេសជប៉ុន ដែលជាតំបន់សកម្មបំផុតមួយរបស់ពិភពលោក។ ប្រទេសជប៉ុនមានចំនួនប្រហែលមួយភាគប្រាំនៃការរញ្ជួយដីនៅលើពិភពលោកដែលមានកម្រិត៦រ៉ិចទ័រ ឬខ្ពស់ជាងនេះ។
កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២១ តំបន់ឆ្នេរសមុទ្រភាគខាងជើង ត្រូវបានអង្រួនដោយរញ្ជួយដីកម្រិត៩រ៉ិចទ័រ ជាការរញ្ជួយខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសជប៉ុន និងមានរលកស៊ូណាមិ ដ៏ធំ។ ព្រឹត្តិការណ៍ទាំងនោះ បានបង្កឲ្យមានជាវិបត្តិនុយក្លេអ៊ែរដ៏ធ្ងន់ធ្ងរបំផុតរបស់ពិភពលោក ចាប់តាំងពីគ្រោះមហន្តរាយរោងចក្រនុយក្លេអ៊ែរឈើណូប៊ៀល (Chernobyl) របស់ប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី២៦ មេសា ឆ្នាំ១៩៨៦ មក ៕

