ទីភ្នាក់ងារ WCK ផ្អាកប្រតិបត្តិការនៅហ្កាហ្សា បន្ទាប់ពីបុគ្គលិកជំនួយត្រូវបានសម្លាប់​ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល

2024/04/03 06:34:13 pm        76

អង្គការ ផ្ទះបាយកណ្ដាលរបស់ពិភពលោក (WCK) កាលពីថ្ងៃអង្គារ (០២ មេសា) បានប្រកាសផ្អាកជាបន្ទាន់នូវប្រតិបត្តិការជំនួយរបស់ខ្លួននៅក្នុងតំបន់ហ្កាហ្សា បន្ទាប់ពីមានការសម្លាប់បុគ្គលិកប្រាំពីរនាក់នៅក្នុងការវាយប្រហារតាមអាកាសរយៈពេលមួយយប់របស់អ៊ីស្រាអែល។

អង្គការមិនរកប្រាក់ចំណេញមួយនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅលើគេហទំព័រផ្លូវការថា ខ្លួនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងការបញ្ជាក់អំពីការសម្លាប់សមាជិកប្រាំពីរនាក់នៃក្រុមរបស់ខ្លួននៅក្នុងការវាយឆ្មក់របស់កងទ័ពអ៊ីស្រាអែលលើតំបន់ហ្កាហ្សា។ ទីភ្នាក់ងារនេះបានបញ្ជាក់ថា ក្រុមជំនួយដែលត្រូវបានកំណត់គោលដៅនោះ «គឺកំពុងធ្វើដំណើរនៅក្នុងតំបន់គ្មានយោធានៅក្នុងរថយន្តពាសដែកពីរគ្រឿងដែលមានស្លាកសញ្ញារបស់អង្គការ»។

សេចក្តីថ្លែងការណ៍បន្ថែមថា ក្រុមនេះត្រូវបានគេវាយប្រហារខណៈពេលដែលចាកចេញពីឃ្លាំងជំនួយក្នុងក្រុង ដឺ អាល់បាឡាស (Deir al-Balah) បន្ទាប់ពីបានផ្ទុកជំនួយស្បៀងនៅទីនោះ ទោះបីជាមានការសម្របសម្រួលការចល័តជាមួយកងកម្លាំងការពារអ៊ីស្រាអែលក៏ដោយ ដោយបានជំរុញឱ្យអ៊ីស្រាអែលបញ្ឈប់ «ការសម្លាប់ដោយមិនរើសមុខនេះ» នៅក្នុងតំបន់ហ្កាហ្សា។

យោងតាម WCK បានឱ្យដឹងថា បុគ្គលិកទាំងប្រាំពីរនាក់នោះមកពីប៉ាឡេស្ទីន អូស្ត្រាលី ប៉ូឡូញ ចក្រភពអង់គ្លេស និងជាពលរដ្ឋសញ្ជាតិពីររបស់កាណាដា និងសហរដ្ឋអាមេរិក។ WCK គឺជាអង្គការមិនរកប្រាក់កម្រៃ និងជាអង្គការមិនមែនរដ្ឋាភិបាល ដែលប្រតិបត្តិការរបស់ខ្លួនរួមមានការផ្តល់អាហារនៅពេលមានគ្រោះមហន្តរាយធម្មជាតិ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm