ប្រមុខ NATO បង្ហើបពីមូលនិធិជំនួយយោធា ១០០ ពាន់លានអឺរ៉ូសម្រាប់អ៊ុយក្រែន

2024/04/03 06:41:13 pm        47

មន្ត្រីការទូតប្រាំរូបបាននិយាយកាលពីថ្ងៃអង្គារ (០២ មេសា) ថា ប្រធានអង្គការណាតូ (NATO) លោក ជេនស៍ ស្តុលថិនប៊ឺក (Jens Stoltenberg) បានស្នើកញ្ចប់ថវិកាចំនួន ១០០ ពាន់លានអឺរ៉ូ (១០៧ ពាន់លានដុល្លារ) ដែលជាកញ្ចប់ជំនួយយោធារយៈពេល ៥ ឆ្នាំដល់ប្រទេសអ៊ុយក្រែន ដែលនឹងផ្តល់ឱ្យសម្ព័ន្ធយោធាលោកខាងលិចមួយនេះនូវតួនាទីដោយផ្ទាល់បន្ថែមទៀតក្នុងការផ្តល់ការគាំទ្រដល់ទីក្រុងគីវ។

ក្រុមអ្នកការទូតបាននិយាយថា នៅក្រោមផែនការនោះ ណាតូនឹងទទួលការងារសម្របសម្រួលមួយចំនួនពីក្រុមចម្រុះដែលដឹកនាំដោយសហរដ្ឋអាមេរិក ដែលគេស្គាល់ថាជាក្រុម រ៉ែមស្តែន (Ramstein) ដែលជាជំហានមួយដែលត្រូវបានធ្វើឡើងជាផ្នែកមួយដើម្បីការពារប្រឆាំងនឹងការកាត់បន្ថយការគាំទ្រណាមួយរបស់សហរដ្ឋអាមេរិក ប្រសិនបើលោក ដូណាល់ ត្រាំ (Donald Trump) ត្រឡប់មកកាន់តំណែងសេតវិមានវិញ។

សំណើនេះត្រូវបានគេរំពឹងថានឹងត្រូវបានពិភាក្សានៅក្នុងកិច្ចប្រជុំរយៈពេលពីរថ្ងៃនៃរដ្ឋមន្ត្រីការបរទេសណាតូនៅថ្ងៃពុធ (០៣ មេសា) នេះនិងថ្ងៃព្រហស្បតិ៍ (០៤ មេសា) ដោយមានគោលបំណងបញ្ចប់កញ្ចប់មួយទាន់ពេលវេលាសម្រាប់កិច្ចប្រជុំកំពូលរបស់អង្គការណាតូ ក្នុងទីក្រុងវ៉ាស៊ីនតោន ក្នុងខែកក្កដា។

រហូតមកដល់ពេលនេះ អង្គការណាតូ ជាអង្គការមួយបានដាក់កម្រិតខ្លួនឯងដោយផ្ដល់តែជំនួយមិនបង្កគ្រោះថ្នាក់ដល់ស្លាប់សម្រាប់អ៊ុយក្រែនប៉ុណ្ណោះ ដោយសារការភ័យខ្លាចថាតួនាទីផ្ទាល់អាចបង្កឱ្យមានភាពតានតឹងជាមួយរុស្ស៊ីកើនឡើង។ ប៉ុន្តែអ្នកការទូតបាននិយាយថា មានទស្សនៈកាន់តែច្រើនឡើងនៅក្នុងអង្គការ ណាតូ ដែលថាពេលវេលាបានមកដល់ហើយក្នុងការផ្តល់ជំនួយផ្នែកយោធាដល់អ៊ុយក្រែន លើការឈរជើងរយៈពេលវែងដែលមាននិរន្តរភាពជាងមុន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        146
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        136
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm