
ការតវ៉ាដែលបានផ្ទុះឡើងកាលពីថ្ងៃអង្គារ ទី ២ ខែមេសា សប្ដាហ៍នេះ បន្ទាប់ពីអាជ្ញាធរទួរគីបានរារាំងអភិបាលក្រុងដែលទើបជាប់ឆ្នោតថ្មីនៃគណបក្សគាំទ្រដោយជនជាតិភាគតិចឃឺដមិនឲ្យកាន់តំណែងរបស់លោក បានរីករាលដាលទៅដល់ទីក្រុងជាច្រើនទៀត នៅភាគអាគ្នេយ៍នៃប្រទេសទួរគី ដែលនាំឱ្យមានការប៉ះទង្គិចជាមួយកងកម្លាំងនគរបាល។
មនុស្សរាប់រយនាក់បានចេញតវ៉ានៅតាមដងផ្លូវនានាក្នុងខេត្ត បាតមែន (Batman) ដើម្បីតវ៉ាប្រឆាំងនឹងការសម្រេចចិត្តជំនួសតំណែងរបស់លោក អាប់ឌូឡា ហ្សេដាន (Abdullah Zeydan) មកពីគណបក្ស DEM ដែលគាំទ្រដោយពលរដ្ឋឃឺដ ដោយផ្ដល់ឲ្យទៅបេក្ខជនអភិបាលក្រុងពីគណបក្ស AK របស់លោកប្រធានាធិបតីTayyip Erdogan វិញ នៅក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ទី៣១ មីនា។
ក្រុមអ្នកតវ៉ាបានបាញ់កាំជ្រួចភ្ញីទៅលើកងកម្លាំងនគរបាល ដែលបានប្រើបាញ់កាណុងបាញ់ទឹកលើពួកគេ ស្របពេលបុគ្គលិកសន្តិសុខជាច្រើននាក់បានឈរជើងនៅជុំវិញខេត្ត ហាការី ( Hakkari) ជាកន្លែងដែលមានការតវ៉ាបានកើតឡើងផងដែរ។
ប្រទេសទួរគីបានបង្ក្រាបចលនានយោបាយដែលគាំទ្រដោយជនជាតិឃឺដ ចាប់តាំងពីការដួលរលំនៃដំណើរការសន្តិភាពឆ្នាំ២០១៥ ដើម្បីបញ្ចប់ការបះបោរដែលមានអាយុកាលរាប់ទសវត្សរ៍ ដោយចោទប្រកាន់ថា គណបក្សនេះថា មានទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធឃឺដ។
ចលនា នេះ បានបដិសេធចំពោះការចោទប្រកាន់ ប៉ុន្តែត្រូវបានបំផ្លិចបំផ្លាញដោយការចាប់ខ្លួនមនុស្សរាប់ពាន់នាក់ ហើយអភិបាលក្រុង ត្រូវបានបណ្តេញចេញពីតំណែង និងជំនួសដោយមន្ត្រីរដ្ឋបន្ទាប់ពីការបោះឆ្នោតកាលពីកន្លងទៅ។
កាលពីឆ្នាំមុន គណបក្ស DEM ត្រូវបានបង្កើតឡើងដើម្បីយកឈ្នះភាគីដែលប្រឈមនឹងការបិទបក្សចោល ដែលអាចកើតមាននៅក្នុងការកាត់ក្តីចំពោះបទចោទប្រកាន់ការជាប់ពាក់ព័ន្ធបែបនេះជាច្រើន ករណី៕